កម្ពុជា អាកាសធាតុ​អាច​ចុះ​ត្រជាក់​ខ្លាំង រហូតដល់ ១៥​អង្សា​សេ ចាប់ពី​ថ្ងៃទី​១៨-២០ ខែធ្នូ​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​បន្ថែម អំពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​។​

​ក្រសួង​ធនធានទឹក​បញ្ជាក់ថា ស្ថានភាព​អាកាសធាតុ​ជា​បន្ត​នៅតែ​សង្កេតឃើញថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន បាន​ធ្លាក់​យ៉ាងគំហុក មកក្រោម​ជាមួយនឹង​ខ្យល់មូសុង​បក់​ក្នុង​ល្បឿនខ្លាំង​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

* ចាប់ពី​ថ្ងៃទី​១៨-២០ ខែធ្នូ ធាតុអាកាស​អាច​ចុះ​ត្រជាក់​ខ្លាំង ជាពិសេស​នៅ​បណ្តា​ខេត្ត​នៅ​តំបន់ភ្នំ និង​ជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​។​
* ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​ពី ១៥-១៦°C​។​
* ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និង​ខេត្តស្ទឹងត្រែង សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​ពី ១៧-១៨ °C​។​
* ចំពោះ​រាជធានី និង​បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា​ស្ថិតក្នុង​រង្វង់ ២០°C​។​

​នៅក្នុង​អំឡុងពេល​នោះដែ​រ សង្កេតឃើញ​សីតុណ្ហភាព​អតិបរមា នៅវេលា​ថ្ងៃ​មាន​ពី ២៦-២៩°C​។ បន្ទាប់ពី​ថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាព​អាច​កើនឡើង​ពី ២-៣°C វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close