បវរកញ្ញា​ហ្វីលីពីន​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាឡ២០១៨​

ក្រោយ​ឆ្លងកាត់​ការប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ ​ទីបំផុត​ស្រី​ស្អាត​មក​ពី​ប្រទេស​ហ្វីលីពីន​ ​Catriona​ ​Gray​ ​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល២០១៨​ ​យកឈ្នះ​បេក្ខនារី​ជាង៩០ប្រទេស​មក​ពី​ជុំវិញ​ពិភពលោក​ ​អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​កាលពី​ម្សិលមិញ​។​ចំណែក​បវរកញ្ញា​រង​ទី១​ ​បាន​ទៅ​បេក្ខនារី​មក​ពី​អាហ្​រិក​ខាងត្បូង​ ​និង​បវរកញ្ញា​រង​ទី២បាន​ទៅលើ​ស្រី​ស្អាត​មក​ពី​ ​វេណេហ្ស៊ុយអេឡា​ ​។

ស្រី​ស្អាត​កើត​ឆ្នាំ​ ​១៩៩៤​ ​រូប​នេះ​ ​មាន​ដើមកំណើត​នៅ​ប្រទេស​អូស្ត្រាលី​ ​និង​មាន​ឪពុក​ជា​កូន​កា​ត់ស្កុ​ត​ឡេន​ ​និង​អូស្ត្រាលី​ ​ព្រមទាំង​ម្ដាយ​ជា​ជនជាតិ​ហ្វីលីពីន​។​ ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ ​ក្នុង​ប្រទេសកំណើត​ ​Catriona​ ​ក៏បាន​ផ្លាស់ទី​រស់នៅ​ក្នុង​រដ្ឋធានី​របស់​ហ្វីលីពីន​គឺ​ ​Manila​។

ថ្វីបើ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ​រឿន​ ​ណាត​ ​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការប្រកួត​សម្រស់​ខាងលើ​ក្តី​ ​តែ​កញ្ញា​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ​ថែមទាំង​ទទួល​បានការ​កោតសរសើរ​ពី​ភាព​ជឿជាក់​ ​និង​សម្រស់​ដ៏​លេចធ្លោ​របស់​នាង​ក្នុង​ការប្រកួត​លើឆាកអន្តរជាតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close