មេតុងទីន អឿន ម៉ូលីកា ត្រូវតុលាការ សម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ តុលាការ បានសម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត(មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ករណីចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ដុល្លារ។ ក្នុងសំណុំរឿងស្ថិតនៅក្នុងដៃ លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។
ក្រោយពីការស៊ើបសួររយៈពេលពីរថ្ងៃ លោកស្រីចៅក្រម បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ពន្ធលើពាក្យបណ្តឹង២ ដែលជាបទល្មើសព្រហ្មទណ្ឌ រឿងចេញសែកស្អុយដែលមានទឹកប្រាក់ប្រមាណ ៣៦ ៥០០០ដុល្លារ។
បច្ចុប្បន្ន អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន។ ជនត្រូវចោទរូបនេះ ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។