ចិន​៖ មាន​ករណី​ស្លាប់​២​នាក់​ដោយ​កូ​វីដ​១៩ បន្ទាប់ពី​ការបន្ធូរបន្ថយ​វិធានការ​រិត​ត្បិត​

​រដ្ឋធានី​ប៉េកាំង​របស់​ប្រទេស​ចិន​នៅថ្ងៃនេះ (​ថ្ងៃទី 19 ខែធ្នូ​) បាន​រាយការណ៍​ពី​ការស្លាប់​របស់ ដោយ​កូ​វីដ​១៩ ចំនួន​២​នាក់​ដំបូង​ចាប់តាំងពី​ការបន្ធូរបន្ថយ​នៃ​ការទប់ស្កាត់​និង​ការគ្រប់គ្រង​ការរីក​រាលដាល​កូ​វីដ​១៩​។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យ​ក្នុង​តំបន់​ជាច្រើន​នៅ​ទូទាំងប្រទេស​កំពុង​ខ្វះខាត​បុគ្គលិក​ពេទ្យ​យ៉ាងធ្ងន់ធ្ងរ​។​

​យោងតាម​ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែធ្នូ​ដោយ​គណៈកម្មាធិការ​សុខ​ភាព​ជាតិ​ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការស្លាប់​ពីរ​នាក់​ដោយសារ Covid-19 នៅក្នុង​សហគមន៍ កាល​ពីមួយ​ថ្ងៃមុន​នៅក្នុង​រដ្ឋធានី​ប៉េកាំង​។ នេះ​គឺជា​អ្នកស្លាប់​លើកដំបូង​ចាប់តាំងពី​ប្រទេស​នេះ​បានប្រកាស​វិធានការ​ចំនួន​១០​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការបង្ការ​ជំងឺ​រាតត្បាត​នៅ​ថ្ងៃទី ៧ ខែធ្នូ ហើយក៏​ជាការ​ស្លាប់​ដំបូង​បន្ទាប់ពី ២ សប្តាហ៍​ផងដែរ​។ បន្ថែម​ពីនេះ ប្រទេស​ក៏មាន​ករណី​ធ្ងន់ធ្ងរ​ចំនួន ១១​ករណី​បន្ថែមទៀត​។ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ប្រទេស​ចិន​ក៏មាន​ការស្លាប់​មួយចំនួន​ផងដែរ ដែល​ត្រូវបាន​រាយការណ៍​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ និង​កាសែត​ក្នុងស្រុក ប៉ុន្តែ​មិនត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ស្ថិតិ​នោះទេ​។​

​ទោះបីជា​ចំនួន​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ថ្ងៃទី ១៨ ខែធ្នូ​នៅតែមាន​កម្រិត​ទាប មានតែ ១.៩១៨ ករណី​ក៏ដោយ ក៏​កង្វះ​បុគ្គលិក​ពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​ក្នុងស្រុក​ជាច្រើន​កំពុង​កើតឡើង ខណៈដែល​មាន​ករណី​ឆ្លង​កើនឡើង​ខ្ពស់​ផងដែរ​។ ដោយសារ​ការកើនឡើង​ចំនួន​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រព័ន្ធ​សុខាភិបាល​ចិន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close