សម្ដេចតេជោអបអរក្រុមជម្រើសជាតិកម្ពុជាក្រោយផ្ដួលភីលីពីនការប្រកួតបើកឆាកពានរង្វាន់ AFF
ភ្នំពេញ – នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរក្រុមជម្រើសជាតិកម្ពុជាក្រោយរកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេរបស់សម្ដេចនៅយប់ថ្ងៃទី២០ ខែធ្នូនេះថា៖ «ជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត»។
គួរឲ្យដឹងដែរថា កម្ពុជារកបានជ័យជម្នះបើកឆាកនៅពាន AFF Championship ទល់នឹងហ្វីលីពីននៅយប់នេះ ដោយនឹងប្រកួតបន្ទាប់ជួប ឥណ្ឌូណេស៊ី ២៣ ខែធ្នូ កីឡដ្ឋាន Gelora Bụng Karin៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។