ប្អូនស្រី មេដឹកនាំ​កូរ៉េខាងជើង​៖ ទណ្ឌកម្ម​នឹងមិន​អាច​បញ្ឈប់​ទីក្រុង​ព្យុងយ៉ាង អភិវឌ្ឍ​មី​ស៊ី​ល​បានទេ​

​សារព័ត៌មាន​ជាតិ កូរ៉េខាងជើង KCNA បាន​ផ្សាយ​នៅ​ពី​ថ្ងៃទី ២0 ខែធ្នូ​ថា កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃទី ២0 ខែធ្នូ​ថា ការដាក់ទណ្ឌកម្ម​បន្ថែម​នឹងមិន​រារាំង​ខ្លួន​ពី​ការអភិវឌ្ឍន៍​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​នោះទេ​។​

​លោកស្រី Kim Yo-jong ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un បាន​និយាយថា គំនិត​ផ្តួចផ្តើម​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុងការ​អភិវឌ្ឍន៍​ផ្កាយរណប​ចារកម្ម គឺជា “​អាទិភាព​បន្ទាន់​ដែល​ទាក់ទង​ដោយផ្ទាល់​ទៅនឹង​សន្តិសុខ​របស់​កូរ៉េខាងជើង​” ។ យោងតាម​លោកស្រី Kim Yo-jong កូរ៉េខាងត្បូង​នឹង “​អំពាវនាវ​ឱ្យមាន​ទម្រង់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ព្យាយាម​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​យើង​” ។​

​កូរ៉េខាងជើង នៅ​ថ្ងៃទី​២០​ខែធ្នូ​នេះ ក៏បាន​រិះគន់​កូរ៉េខាងត្បូង សម្រាប់​ការព្យាយាម​បំផ្លាញ​ការអភិវឌ្ឍ​អាវុធ​របស់ខ្លួន ដោយ​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​នឹង​មិនអាច​បញ្ឈប់​កម្មវិធី​មី​ស៊ី​ល​នៃ​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន នោះទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ដោយ​ផ្អែកលើ​ការ​ស្រង់​សម្ដី​ពី​អ្នកនាង គីម យ៉ូ​ជុង (Kim Yo Jong) ប្អូនស្រី​លោក គីម ជុង​អ៊ុន បាន ឱ្យដឹងទៀតថា​គំនិត​ផ្ដួចផ្ដើម​របស់​ទីក្រុង​ព្យុងយ៉ាង ដើម្បី​អភិវឌ្ឍ​ផ្កាយរណប​ស៊ើបការណ៍ គឺជា​អាទិភាព​ចម្បង​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​សន្តិសុខ​ជាតិ​។ អ្នកនាង គីម បន្ថែមថា​កូរ៉េខាងត្បូង​អាច​នឹង​ស្រែក​ទាមទារ​រក​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ជា​លក្ខណៈ​អន្តរជាតិ និង​ព្យាយាម​ដាក់ទណ្ឌកម្ម បន្ថែម​លើ​កូរ៉េខាងជើង ប៉ុន្តែ​ទណ្ឌកម្ម​មិនអាច​បញ្ឈប់​កូរ៉េខាងជើង​បាន​នោះទេ ហើយ​វា​ក៏​មិនមែនជា​រឿង​ថ្មីថ្មោង​នោះដែរ​។​

​ការកត់សម្គាល់​របស់​អ្នកនាង គីម យ៉ូ​ជុង ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិ​ស្ទីគ រយៈ​ចម្ងាយ​មធ្យម​ចំនួន​២​គ្រាប់ ដែល​ទីក្រុង​ព្យុងយ៉ាង​ជាការ​ធ្វើតេស្ដ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ផ្កាយរណប​ស៊ើបការណ៍​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close