អាកាសធាតុ​ត្រជាក់​ខុសធម្មតា ប្រទេស​អាឡឺម៉ង់ បង្កើន​ការប្រកាសអាសន្ន​

​នៅក្នុង​បរិបទ​នៃ​អាកាសធាតុ​ត្រជាក់​ខុសពី​ធម្មតា​ក្នុង​ខែធ្នូ ដែលនាំឱ្យ​មានការ​កើនឡើង​នៃ​តម្រូវការ​កំដៅ ភ្នាក់ងារ​បណ្តាញ​សហព័ន្ធ​អាល្លឺម៉ង់​ត្រូវ​បង្កើន​កម្រិត​ប្រើប្រាស់​ឧស្ម័ន​ជាតិ​ពី “​ភាព​តានតឹង​” ទៅជា “​ធ្ងន់ធ្ងរ​” ។​

​បន្ទាប់ពី​រដូវរងារ ដែលមាន​សីតុណ្ហភាព ១,៩ អង្សា​សេ​ក្តៅ​ជាង​ឆ្នាំមុនៗ ដែល​ធ្វើឱ្យ​ការប្រើប្រាស់​ឧស្ម័ន “​ក្រោម​កម្រិត​មធ្យម​ក្នុង​រយៈពេល ៤ ឆ្នាំ​” កន្លែង​ស្តុក​ឧស្ម័ន​របស់​ប្រទេស​អាល្លឺម៉ង់​បាន​ឡើងដល់ ១00% នៃ​ទំហំ​ផ្ទុក​ចាប់ពី​ដើមរដូវ​រងា​។​

​ប៉ុន្តែ​អាកាសធាតុ​ត្រជាក់​ខុសពី​ធម្មតា​ក្នុង​ខែធ្នូ​ឆ្នាំ ២០២២ កំពុង​គំរាមកំហែង​ដល់​គោលដៅ​របស់​អាល្លឺម៉ង់​ក្នុងការ​សន្សំ ២0% នៃ​ការប្រើប្រាស់​ថាមពល ខណៈដែល​រុស្ស៊ី​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​នេះ​។​

​ជាពិសេស ជាមួយនឹង​សីតុណ្ហភាព​ជា​មធ្យម​ក្នុង​ខែធ្នូ នៃ -1.4 អង្សា​សេ អាល្លឺម៉ង់​កំពុង​ជួបប្រទះ​រដូវរងា​ត្រជាក់​បំផុត​ចាប់តាំងពី​ឆ្នាំ 2010 បើ​ប្រៀបធៀប​ទៅនឹង​មធ្យមភាគ​រយៈពេល​វែង​។ នេះ​បណ្តាលឱ្យមាន​ការកើនឡើង​នៃ​ការប្រើប្រាស់​ឧស្ម័ន ហើយ​ជា​លទ្ធផល​ការ​សន្សំ​ថាមពល​ឈានដល់​ត្រឹមតែ ១២% នៃ​គោលដៅ​។​

​ដូច្នេះ នៅក្នុង​ផែនការ​សង្គ្រោះបន្ទាន់​ឧស្ម័ន ភ្នាក់ងារ​បណ្តាញ​សហព័ន្ធ​បាន​បង្កើន​ការប្រើប្រាស់​ឧស្ម័ន​ពី “​តានតឹង​” ទៅ “​ធ្ងន់ធ្ងរ​” ។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា ប្រសិនបើ​អាកាសធាតុ​ត្រជាក់​នៅតែ​បន្ត ហើយ​ការប្រើប្រាស់​ឧស្ម័ន​របស់​អាល្លឺម៉ង់​នៅ​ដដែល​ដូច​ទៅនឹង​មធ្យមភាគ​ឆ្នាំ 2018-2021 នោះ​ទុនបម្រុង​ឧស្ម័ន​របស់​ប្រទេស​អាល្លឺម៉ង់​អាច​នឹង​ទទេ​នៅ​ដើមខែ​មីនា ឆ្នាំ 2023​។​

​មិន​ត្រឹមតែ​ប្រទេស​អាឡឺម៉ង់​ប៉ុណ្ណោះ​ទេ ទីភ្នាក់ងារ​ថាមពល​អ​ន្ត​រ​ជាតិ (IEA) នាពេល​ថ្មីៗ​នេះ​ក៏បាន​ព្រមាន​ថា ស្តុក​ឧស្ម័ន​របស់​អឺរ៉ុប​មាន​ត្រឹមតែ​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​ក្នុង​រដូវរងារ​ខ្លាំង ពីរ​ក្នុង​បរិបទ​នៃ​ទីផ្សារ​ឧស្ម័ន​នៅ​ឆ្នាំក្រោយ ដែល​ស្ថានភាព​នឹងមាន​ភាពស្មុគស្មាញ​បន្តិច​បន្ទាប់ពី​សហភាព​អឺរ៉ុប (EU) បាន​យល់ព្រម​ដាក់​ពិ​ដាន​លើ​តម្លៃ​ឧស្ម័ន​ពី​រុស្ស៊ី​។​

​មុននេះ បន្ទាប់ពី​ការពិភាក្សា​ដ៏​ខ្លាំងក្លា​ជាច្រើន រដ្ឋមន្ត្រី​ថាមពល​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី ១៩ ខែធ្នូ​បាន​ព្រមព្រៀងគ្នា​លើ​កម្រិត​តម្លៃ​ឧស្ម័ន 180 អឺរ៉ូ​/MWh (​មេ​ហ្គា​វ៉ា​ត់​ម៉ោង​) ដែល​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំ​២០២៣​។ នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅមុខ​ក្នុង​គ្រា​លំបាក​ខ្លាំង​សម្រាប់​សហភាព​អឺរ៉ុប​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close