អាមេរិក ចិន នឹងពិភាក្សាជាផ្លូវការ ក្នុងវិស័យពាណិជ្ជកម្ម នៅខែមករាឆ្នាំ២០១៩
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នៅថ្ងៃទី១៩ខែធ្នូ បានប្រកាសថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោកនឹងជួបពិភាក្សាគ្នាជាផ្លូវការស្តីអំពីវិស័យពាណិជ្ជកម្ម ក្នុងខែមករាឆ្នាំ២០១៩។
រដ្ឋាភីបាលរបស់ប្រធានាធិបតីដូណាលត្រាំ មិនដែលលើកឡើងពីបញ្ហាពិភាក្សា នោះឡើយ ពីមុនមក ក្រោយពេល លោក សម្រេចផ្អាក់តម្លើងពន្ធដាក់គ្នា ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី១ខែធ្នូ ដល់បំណាច់ខែកុម្ភៈឆ្នាំ២០១៩ ។តាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក និងចិន នឹងមានកិច្ចពិភាក្សាគ្នាជាច្រើនលើក ក្នុងពេលខាងមុខ ស្តីពីវិស័យពាណិជ្ជកម្ម ។
លោក Steven Mnuchin បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា«យើង កំពុងស្ថិតនៅក្នុង ការរៀបចំជំនួបជាច្រើនលើក នៅពេលខាងមុខ ។យើងបានប្តេជ្ញាធានានឹងដោះស្រាយបញ្ហាខាងលើ បានដោយជោគជ័យ ឲ្យពេលកំណត់ ៩០ថ្ងៃ»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានខិតខំជម្រុញឲ្យទីក្រុងប៉េកាំងធ្វើការផ្លាសប្តូរ ទម្រងសេដ្ឋកិច្ច អាចជួយឲ្យមានតម្លាភាពពាណិជ្ជកម្មទ្វេភាគី។
ពាក់ព័ន្ធនិងក្តីបារម្ភជុំវិញការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei រដ្ឋមន្ត្រី Steven Mnuchin បានបញ្ជាក់ថា ភាគីចិន បានយលយ៉ាងច្បាស់ ថានេះជារឿង ពីរដាច់ដោយឡែកពីគ្នា ។
នៅមុនកិច្ចពិភាក្សាចាប់ផ្តើម ចិនមានសកម្មភាពយោគយលជាច្រើនដល់អាមេរិក ក្នុងនោះមាន ការកាត់បន្ថយ ពន្ធ នាំចូលរថយន្តពីអាមេរិក ព្រមទាំងនាំចូលសណ្តែកសៀងជាច្រើនពីអាមេរិកផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។