អ៊ុយ​ក្រែ​ន ​មិនមែនជា​សម្ព័ន្ធមិត្ត​រប​ស់​សហភាព​អឺរ៉ុប​ទេ​

​កាលពី​ថ្ងៃទី​២០ ខែធ្នូ ប្រធានាធិបតី​ក្រូ​អាត លោក Zoran Milanovic បាន​និយាយថា អ៊ុយ​ក្រែ​ន​មិនមែនជា​សម្ព័ន្ធមិត្ត​រប​ស់​សហភាព​អឺរ៉ុប (EU) នោះទេ​។ លោក បញ្ជាក់ថា “​អ៊ុយ​ក្រែ​ន​មិនមែនជា​សម្ព័ន្ធមិត្ត​ទេ ប៉ុន្តែ កំពុង​ព្យាយាម​ធ្វើជា​សម្ព័ន្ធមិត្ត​។ មិន​សម​ហេតុផល​សម្រាប់​ពួកគេ​ត្រូវ​បានបង្ហាញ​ជា​បេក្ខជន​សម្រាប់​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប វា​ពិតជា​គ្រោះថ្នាក់​ណាស់​។​

​ប្រធានាធិបតី​ក្រូ​អាត លោក Zoran Milanovic បាន​និយាយ ប្រទេស​បូ​ស្នៀ និង​ហឺ​ហ្សេ​ហ្គោ​វី​ណា (Herzegovina) ត្រូវ​រង់ចាំ​។ រង់ចាំ​យូរ​ដើម្បី​ដាក់ពាក្យ សម្រាប់​ការចូល​ជា​សមាជិក​” ។ យោងតាម​ប្រធានាធិបតី Zoran Milanovic ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន “​គឺ​ជៀស​មិន​រួច​” ។​

​លោក Milanovic បាន​និយាយថា “​ទស្សនវិជ្ជា​ទាំង​មូលនៃ​សង្គ្រាម​របស់លោក​ខាងលិច និង​សហរដ្ឋអាមេរិក គឺ​ដើម្បី​វាយប្រហារ​ប្រទេស​ដែល​ខ្សោយ និង​ស្វែងរក​ការបំផ្លាញ​ប្រទេស​នោះ​” ដោយ​បន្ថែមថា រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​ចូលក្នុង​ជម្លោះ​ដោយ​ចេតនា​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត ពាក់ព័ន្ធ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយថា​ប្រជាជន ១០​លាន​នាក់ ឬ​ជិត​ស្មើនឹង ១​ភាគ​៤ នៃ​ប្រជាជន​អ៊ុយ​ក្រែ​ន អាច​នឹង ប្រឈមមុខ​នឹង​វិបត្តិ​ផ្លូវចិត្ត ដោយសារតែ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​វីដេអូ ចេញពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោក យ៉ា​ណូ ហា​ប៊ី​គ (Jarno Habicht) ជា​អ្នកតំណាង WHO ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន បាន​គូសបញ្ជាក់​ដូច្នេះ​ថា​ «WHO បាន​វាយតម្លៃថា​ប្រជាជន​អ៊ុយ​ក្រែ​ន រហូតដល់​ទៅ​១០​លាន​នាក់ អាច​នឹង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ វិបត្តិ​ផ្លូវចិត្ត ក្នុងនោះ​រួមមាន​ទាំង​ស្ដ្រេ​ស ធុញថប់ និង​ស្ដ្រេ​ស​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ​»​។ លោក ហា​ប៊ី​គ បន្ថែមទៀតថា​វិបត្តិ​ផ្លូវចិត្ត​ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ នោះ​គឺ​ជំងឺ​បាក់ស្បាត​។​

​បើតាម WHO មកទល់នឹង​បច្ចុប្បន្ន មានការ​វាយប្រហារ​ជាង ៧០០​លើក លើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នៅ ចំពោះ​ការបង្កើន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៉ី ដើម្បី​បំផ្លាញ​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ខែតុលា​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close