អាជ្ញាធរ​ក្រុង​បាងកក ជំរុញ​ឲ្យ​ប្រជាជន​ពិនិត្យ​កម្រិត​សុវត្ថិភាព​អាកាស ខណៈ​កម្រិត​បំពុល​ខ្យល់ PM 2.5

​បាងកក​៖ ខណ្ឌ​ចំនួន​៤ នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​មាន​កម្រិត​បំពុល​ខ្យល់​លើសពី​កម្រិត​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បើ​យោងតាម​រដ្ឋបាល​ក្រុង​បាងកក ។

​នាយកដ្ឋាន​បរិស្ថានរ​បស់​រដ្ឋបាល​បាន​រាយការណ៍​ថា ខណ្ឌ Watthana, Nong Khaem, Nong Chok និង Pathum Wan មាន​កម្រិត​គ្រោះថ្នាក់​នៃ កំហាប់​ភាគល្អិត​និចល PM 2.5 ។​

​ការវាស់វែង​នៅ​ស្ថានីយ៍​គុណភាព​ខ្យល់​ក្នុង​តំបន់​ទាំង​បួន​បាន​រកឃើញ កំហាប់​ភាគល្អិត​និចល PM 2.5 ចន្លោះ​ពី ៣០ ទៅ ៥៣ មីក្រូ​ក្រាម (mcg) ក្នុង​មួយ​ម៉ែត្រគូប ។

PM2.5 សំដៅលើ “​ភាគល្អិត​” (​ភាគល្អិត​ល្អ ឬ​ដំណក់ទឹក​) នៅក្នុង​ខ្យល់​។ កម្រិត​សុវត្ថិភាព​គឺ ៥០mcg លេខ​លើសពី​ចំនួន​នេះ​ត្រូវបាន​ចាត់ទុកថា មាន​គ្រោះថ្នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close