បាក់​ឌុប​ឆ្នាំនេះ បេក្ខជន​ជាប់​និទ្ទេស A ជាង ១០០០​នាក់

​ភ្នំពេញ​៖ ការប្រកាស​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប សម័យ​ប្រឡង​៖ ៥ ធ្នូ ២០២២​បាន​បង្ហាញថា​ចំពោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន​សរុប ១០៤៩ នាក់​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានបង្ហា្ញ​ញ​ថា​លទ្ធផល​នៃ​ការប្រឡង​គឺមាន​បេក្ខជន​ជាប់​សរុប ៩០៩៥០​នាក់ ត្រូវជា ៧២.៣៣​ភាគរយ​នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​។

​គួរ​បញ្ជាក់ថា​៖ សម្រាប់​ការប្រកាស​លទ្ធផល ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២​នេះ គឺធ្វើឡើង សម្រាប់តែ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល និង​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ដទៃទៀត​។​

​បើតាម​ស្ថិតិ​របស់​ក្រសួង​អប់រំ​បានបង្ហាញ​ដែរ​ថា ចំពោះ​លទ្ធផល បេក្ខជន​ប្រឡង​ជាប់​សរុប ៩០៩៥០​នាក់ ត្រូវជា ៧២.៣៣ ភាគរយ​នៃ​ចំនួន​បេក្ខជន​មក ប្រឡង​។ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១០៤៩ នាក់​, និទ្ទេស B ចំនួន ៧២៣២​នាក់​, និទ្ទេស C ចំនួន ១៩០៥៣ នាក់​, និទ្ទេស D ចំនួន ៣១១៦៦​នាក់​, និង​និទ្ទេស E ចំនួន ៣២៤៥០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close