សប្តាហ៍ក្រោយនេះ ប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំងជាងបណ្តាឆ្នាំមុនៗ
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ ឬអាចយូរជាងនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។
ជាមួយនឹងការចុះត្រជាក់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ឲ្យដឹងថា ឆ្នាំនេះអាកាសធាតុនឹងចុះត្រជាក់ខ្លាំង ប៉ុន្តែមិនមែនរាល់ថ្ងៃនោះទេ ពោលគ៏មានថ្ងៃខ្លះត្រជាក់ខ្លាំង ហើយក៏មានថ្ងៃខ្លះក្ដៅ ផងដែរ។
លោកថា យោងតាមការព្យាករណ៍ គឺនៅចុងខែនេះ ឬក៏ដើមខែមករា ឆ្នាំ២០១៩ នឹងចាប់ផ្ដើមចុះត្រជាក់ ហើយការត្រជាក់ឆ្នាំនេះ គឺអាចត្រជាក់ខ្លាំងជាបណ្ដាឆ្នាំមុនៗ ហើយរយៈពេលក៏អាចយូរផងដែរ។
សម្រាប់អាកាសធាតុនៅក្នុងប្រទេសកម្ពុជា ប្រសិនបើមានអ្វីប្រែប្រួលយ៉ាងណានោះ ក្រសួងធនធានទឹក នឹងធ្វើការជូនដំណឹងជាបន្ដបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។