ស្លាប់​មនុស្ស​ជិត ២០​នាក់ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​

​ញូ​ដេលី​៖ មនុស្ស​ប្រហែល ១០​នាក់ រួមទាំង​កុមារ​សិស្សសាលា​ចំនួន ៨​នាក់ បាន​ស្លាប់ នៅពេលដែល​រថយន្តក្រុង​ដែល​ពួកគេ​កំពុងធ្វើដំណើរ បាន​ជួបនឹង​ឧបទ្ទវហេតុ​នៅក្នុង​រដ្ឋ Manipur ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​។​

​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​បារម្ភ​ថា នឹង​កើនឡើង​នៅក្នុង​ឧបទ្ទវ​ហេតុដែល​បាន​រាយការណ៍​ពី​ស្រុក Noney នៃ Manipur នេះ​បើ​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​គេ​ដឹងថា មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ក្នុង​ឧបទ្ទវ​ហេតុនេះ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ ក្នុង​តំបន់​។​

​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​និយាយថា រថយន្តក្រុង​នេះ​បាន​ដឹក​សិស្សសាលា​សម្រាប់​ដំណើរ​ទស្សនកិច្ច​សិក្សា ក៏​ជួប​គ្រោះថ្នាក់​នៅតាម​បណ្តោយ​ផ្លូវ Bisnupur-Khoupum កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២​។​

​ក្រុម​ជាច្រើន​នៃ​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​រដ្ឋ (SDRF) បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​គ្រោះថ្នាក់​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ និង​ជួយសង្គ្រោះ​។ ក្រៅពីនេះ ក្រុមគ្រូពេទ្យ និង​តំណាងរាស្ត្រ​រដ្ឋ​មួយចំនួន​ក៏ត្រូវ​បានឱ្យ​ទៅ​កន្លែង​គ្រោះថ្នាក់​ផងដែរ ដើម្បី​សម្របសម្រួល​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​។​

​នាយករដ្ឋមន្ត្រី Narendra Modi បាន​សម្តែង​ការ​សោកសៅ​ចំពោះ​ការបាត់​បង់ជីវិត​។ លោក​បានសរសេរថា “​មានការ​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​នៅក្នុង​ស្រុក Noney របស់ Manipur ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោកនាដកម្ម​។ គំនិត​របស់ខ្ញុំ គឺ​នៅ​ជាមួយ​គ្រួសារ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​។ ខ្ញុំ​សង្ឃឹមថា​អ្នករបួស​បានជា​សះស្បើយ​ឆាប់ៗ​។ រដ្ឋាភិបាល Manipur កំពុង​ផ្តល់ជំនួយ​ដែល​អាចធ្វើ​ទៅបាន​ទាំងអស់​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​” ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close