អាកាសធាតុ​នៅ​កម្ពុជា បន្ត​ចុះ​ត្រជាក់ ចាប់ពី​ថ្ងៃទី​២៨ ខែធ្នូ​ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣, ក្រសួង សូម​ឲ្យ​ពលរដ្ឋ​ថែរក្សា​សុខភាព​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៨ ខែធ្នូ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​នៃ​សម្ពាធ​ខ្ពស់ (​ចិន​) នៅក្នុង​កម្រិត​បង្គួរ និង​ខ្យល់មូសុង​ឦ​សាន្ត ក្នុង​កម្រិត​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣២ °C
* ធាតុអាកាស​ចុះ​ត្រជាក់​ក្នុង​កម្រិត​មធ្យម ។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៥-១៩ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣២ °C
* ធាតុអាកាស​ចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គួរ​។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព​អប្បបរមា មាន​ក្នុង​រង្វង់ ១៥-១៧°C នាពេល​ព្រឹក និង​យប់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C
* អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​ខ្សោយ​។​

​ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ព្រមទាំង​ថែរក្សា​សុខភាព ចំពោះ​ស្ថានភាព​ធាតុអាកាស ដែល​នៅតែ​បន្ត​ចុះ​ត្រជាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close