ព្យុះព្រិលទ្រង់ទ្រាយធំនៅអាមេរិក ស្លាប់ជាច្រើន ពលរដ្ឋរាប់ពាន់គ្រួសារគ្មានអគ្គិសនីប្រើប្រាស់
ព្យុះព្រិល រដូវរង Elliott សីតណ្ហភាពធ្លាក់ចុះខ្លាំង គ្រប់គ្រប់ដណ្តប់យ៉ាងក្រាស់ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់៣៤នាក់ហើយ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋអាមេរិក ក្នុងឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកល។
ព្យុះព្រិលគ្រប់ដណ្តប់នៅនៅតំបន់ភាគខាងជើងអាមេរិក បណ្តាលឲ្យមនុស្សរាប់ពាន់នាក់រស់នៅក្នុងស្ថានភាពគ្មានអគ្គិសនីប្រើប្រាស់ និងជាប់គាំងនៅក្នុងផ្ទះមិននអាចចេញទៅណាបានឡើយ។ តាមសារព័ត៌មាន Independent បានផ្សាយថា តំបន់មួយចំនួនមានសីតណ្ហភាពធ្លាក់ចុះ ដល់ទៅ-៤០អង្សាសេ ។ ចំណែកព្យុះព្រិលគ្រប់ដណ្តប់ចាប់ពី ទន្លេ Rio Grande រហូតដល់ព្រំដែនម៉ិចស៊ីកូ។
គិតត្រឹមថ្ងៃទី២៥ខែធ្នូប្រជាជនអាមេរិកប្រហែល ១៥០,០០០នាក់ នៅបន្តគ្មានថាមពលអគ្គិសនីប្រើប្រាស់ ដែលថយចុះពីខ្ទង់លាននាក់ កាលពីថ្ងៃសៅរ៍។ ព្យុះព្រិលដ៏ធ្ងន់ធ្ងរនេះ ក៏បានបង្ខំឱ្យជើងហោះហើរអាមេរិកជាង ២,៤០០ជើង ត្រូវលុបចោលទៀតផង បន្ថែមពីលើជើងហោះហើរប្រមាណ៣,៥០០ជើង ដែលលុបចោលកាលពីថ្ងៃសៅរ៍ និងជិត៦,០០០ជើងកាលពីថ្ងៃសុក្រ។
អ្នកធ្វើដំណើរនៅតែបន្តជាប់គាំងនិងរងការពន្យារពេល តាមអាកាសយានដ្ឋាន ពេញមួយថ្ងៃអាទិត្យ ដែលត្រូវជាថ្ងៃបុណ្យគ្រីស្មាស់ផងដែរ រួមមានដូចជាទីក្រុងអាត្លង់តា (Atlanta), Chicago, Denver, Detroit និង ញូយ៉ក ខណៈព្រលានយន្តហោះនៅទីក្រុង Buffalo បន្តផ្អាកប្រតិបត្តិការដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។