សង្ស័យបែកថ្នាំឡើងបង្គោលភ្លើងសមត្ថកិច្ចបិទចរន្តហើយ តែបែរជាដោះខោចងកសំលាប់ខ្លួនទៅវិញ

ខេត្តកោះកុង ៖ នៅយប់​ថ្ងៃពុធ ១២កើតខែ មិគសិរ​ ឆ្នាំច ព.ស​ ២៥៦២ ត្រូវ​នឹងថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ បុរសម្នាក់មិនស្គាល់អត្តសញាណបែកថ្នាំ បានឡើងលើបង្គោលភ្លើង វេលាម៉ោងជាង៥ល្ងាច នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល​ ស្រុក ស្រែអំបិល ពេលនោះក្រុមសមត្ថកិច្ចបានឃើញសកម្មភាពនេះភ្លាម លោកអធិការស្រុកក៍បានទូរស័ព្ទបន្ទាន់ទៅខាងជំនាញអគ្គិសនី គឺលោក​ សំរឹទ្ធ​ សុទ្ធី ដើម្បីអន្តរាគមន៍បិទចរន្ធអគ្គីសនីជាបណ្តោះអាសន្ន ដើម្បីការពារឆក់​ ។

ក្រោយមក សមត្ថកិច្ចក៍បានលួងលោម ធ្វើសតិអារម្មណ៍ ឲ្យបុរសនោះចុះមកវិញ តែជននោះមិនព្រមចុះឡើយ បង្ករអោយមានការឆោឡោ ភ្ញាក់ផ្អើល រហូតដល់ម៉ោងប្រមាណ ១៩:៣០​ បុរសរូបនោះបែរជាស្រាតខោខ្លួនឯង ហើយចងកសម្លាប់ខ្លួន ជាប់ជាមួយខ្សែកាបទៅវិញ ដែលបង្គោលភ្លើងនេះមានកំពស់ជាង១០ ម៉ែត្រ។

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ចកំពុងរកអ្នកឡើងយកសាកសពដាក់ចុះក្រោម។

ទោះជាយ៉ាងណាក៍ដោយគេនៅមិនទាន់ដឹងពីមូលហេតុពិតនៅឡើយហើយជននេះ រស់នៅទីណានោះទេ។ព័ត៌មានលំអិតរាយជូននៅពេលក្រោយ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close