មនុស្សស្លាប់ ៦នាក់ ករណីធ្លាក់រថយន្តក្រុង ពីលើស្ពានចូលទន្លេ នៅប្រទេសអេស្ប៉ាញ
ម៉ាទ្រីត៖ សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្ស ៦នាក់បានស្លាប់ និង ២នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ពីលើស្ពាន ចូលទៅក្នុងទន្លេដែលហូរហៀរនៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ។
អ្នកនៅរស់រានមានជីវិតពីរនាក់ រួមមាន អ្នកបើកបររថយន្តអាយុ ៦៣ឆ្នាំ និងអ្នករួមដំណើរស្រីម្នាក់ត្រូវបានអ្នកពន្លត់អគ្គិភ័យទាញចេញពីទន្លេដោយខ្សែពួរហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះដោយមានរបួសខុសៗគ្នា។
អ្នកនាំពាក្យប៉ូលិសបានប្រាប់ថា អ្នកបើកបរបានធ្វើតេស្តអវិជ្ជមានចំពោះគ្រឿងស្រវឹង និងគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅជុំវិញស្ពាននៅពេលនេះបានបញ្ចប់ ខណៈវិស្វករព្យាយាមស្វែងរកមធ្យោបាយដើម្បីទាញយកបំណែកធ្លាក់ចេញពីទន្លេ Lerez៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។