លិចទូកនេសាទ​នៅក្បែរកោះទន្សាយ បាត់ខ្លួន​ម្នាក់ និង​ជួយ​សង្រ្គោះ​បាន​៤នាក់

បើយោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីពាក់កណ្តាលអធ្រាត្រ​ឈាន​ចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២២នេះ មានករណីលិចទូកនេសាទ​មួយ​គ្រឿង​នៅក្បែរកោះទន្សាយ ក្នុង​ខេត្ត​កែប ដោយ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់បាន​បាត់ខ្លួន ខណៈ​មនុស្ស​ចំនួន​៤នាក់ត្រូវ​បានគេ​ជួយ​សង្រ្គោះ។

លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានឲ្យ​ដឹងថា កាលពីពាក់កណ្តាលយប់ឈានចូលថ្ងៃទី២៧ខែធ្នូ ទូកអូសមងកែវ១គ្រឿងរបស់អ្នកនេសាទមកពីឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានលិចត្រង់ចំណុចក្បែរកោះទន្សាយ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ កម្លាំងកងទ័ពជើងទឹក ព្រមទាំងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកខេត្តកែប សហការជាមួយប្រជានេសាទសហគមន៍ បានតាមរកឃើញទូក និងសង្គ្រោះបុរសបួននាក់ក្នុងចំណោមប្រាំនាក់ រួចនាំមកដីគោកវិញ។

លោកប្រធានបន្តថា បុរសដែលកំពុងបាត់ខ្លួននោះគាត់មិនចេះហែលទឹកទេ ហើយ​មូលហេតុដែលបណ្តាលឲ្យទូកលិចនេះ គឺមកការពីផ្ទុកលើសចំណុះ ព្រោះយប់នោះ ពួកគាត់នេសាទត្រីបានច្រើនខុសពីសព្វមួយដង៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close