អាជ្ញាធរវៀតណាម ផ្អាក​អាជីវកម្ម​ខារ៉ាអូខេ និង​បារ​ជាង ១ ០០០​កន្លែង នៅ​ទីក្រុង​ហាណូយ

​ហាណូយ​៖ ទីក្រុង​ហាណូយ​បាន​ផ្អាក​ហាង​ខារ៉ាអូខេ និង​បារ​ជាង ១,១០០​កន្លែង ក្នុង​រយៈពេល​ពី​រខែក​ន្ល​ង​មកនេះ ដោយសារ​វិធានការ​សុវត្ថិភាព​អគ្គីភ័យ​មិន​គ្រប់គ្រាន់​។​

​នៅក្នុង​សន្និសីទ​ស្តីពី​សុវត្ថិភាព​អគ្គីភ័យ​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ កាលពីដើម​សប្តាហ៍​នេះ លោក Pham Trung Hieu ប្រធានការិយាល័យ​ពន្លត់អគ្គីភ័យ និង​ជួយសង្គ្រោះ​នៃ​នាយកដ្ឋាន​ប៉ូលីស​ហាណូយ បាន​និយាយថា មាន​ហាង​ខារ៉ាអូខេ បារ និង​ក្លឹប​រាំ​ជាង ១,៥០០ នៅក្នុង​ទីក្រុង Cong An​។ នេះ​បើតាម​កាសែត Nhan Dan រាយការណ៍​។​

​បន្ទាប់ពី​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នៃ​ការត្រួតពិនិត្យ​កន្លែង​នៅក្នុង​ទីក្រុង​សម្រាប់​វិធានការ​សុវត្ថិភាព​អគ្គីភ័យ ទីក្រុង​ហាណូយ​បាន​ផ្អាក​ជាង ១,១០០​កន្លែង ក្នុងចំណោម​ចំនួន​សរុប​ខាងលើនេះ​។​

​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh កាលពី​ខែកញ្ញា បាន​ស្នើឱ្យ​ក្រសួង​សន្តិសុខ​សាធារណៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ធ្វើការ​ត្រួតពិនិត្យ​សុវត្ថិភាព​អគ្គីភ័យ ដោយ​ផ្តោតលើ​ហាង​ខារ៉ាអូខេ សហគ្រាស​ដែលមាន​មនុស្ស​ច្រើន និង​អគារ​ផ្ទះល្វែង​។​

​សំណើ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អគ្គីភ័យ​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​ក្រុង Thuan An នៃ​ខេត្ត Binh Duong បានសម្លាប់​មនុស្ស ៣២​នាក់​កាលពី​ថ្ងៃទី ៦ ខែកញ្ញា​កន្លងទៅនេះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close