នាវាទេសចរណ៍មួយគ្រឿង ដឹកអ្នកទេសចរជិត៥០០នាក់ បានចូលចតជាថ្មីឡើងវិញ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណជាពីរឆ្នាំដោយជំងឺកូវីដ-១៩។នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ប្រវែងទទឹង២៨ម្រ៉ែត ជម្រៅទឹក ៦.៧ ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២ នាក់ ស្រី ៩៣នាក់។
នាវាទេសចរណ៍នេះចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ហើយក្រោយមកចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាម។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទេសចរណ៍របស់នាវាក៏ដូចជាភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជាក្នុងទឹកដីខេត្តព្រះសីហនុនាឱកាសនេះដែលសបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។