អ្នកផ្សព្វផ្សាយសាសនា និងអាចារ្យ ជិត៧០០នាក់នៅរដ្ឋមួយរបស់អាមេរិក រងការចោទប្រកាន់រំលោភបំពានផ្លូវភេទកុមារ
តាមលទ្ធផលស្រាវជ្រាវបានបង្ហាញឲ្យឃើញថា មានអាចារ្យ និងអ្នកផ្សព្វផ្សាយសាសនា ជិត ៧០០នាក់ នៅក្នុងរដ្ឋ Illinois អាមេរិក រងការចោទប្រកាន់ថាបាន រំលោភបំពានផ្លូវភេទ លើកុមារ ជាច្រើនពាន់នាក់។ តួលេខខាងលើគឺច្រើនជាងការប្រកាស របស់ សមាគមន៍ព្រះវិហារកាតូលិច នាពេលកន្លងមក។
សារព័ត៌មាន AFP នៅថ្ងៃទី១៩ខែធ្នូបានដកស្រងសម្តី រដ្ឋអាជ្ញា មួយរូប បានឲ្យដឹងថា មាន អ្នកផ្សព្វផ្សាយសាសនា អាចារ្យជិត ៧០០នាក់ នៅក្នុងរដ្ឋ Illinois ភាគខាងលិច ទឹកដីអាមេរិក រងការចោទប្រកាន់ ពីបទ រំលោភបំពានផ្លូវភេទលើកកុមារ ច្រើនជាងរបាយការណ៍ នាពេលកន្លងមក ។
កន្លងនៅរដ្ឋ Pennsylvania ក៏មាន អាចារ្យជាង ៣០០នាក់ រងការចាប់រំលោភបំពាន់ផ្លូវភេទ លើកុមាជាង ១០០០នាក់ ។ ប៉ុន្តែ ហេតុការទាំងនោះត្រូវបាន សមាគមន៍សាសនា ក្នុងរដ្ឋលាក់បាំងជាច្រើនទសវត្សរ៍កន្លងមក ។
ពាក់ព័ន្ធនឹងការរំលោភបំពាន់ផ្លូវភេទ ទៅលើ កុមារ ពីសំណាក់ក្រុមអាចារ្យ និងអ្នកផ្សព្វផ្សាយសាសនា កាតូលិច បានកើតឡើងជាច្រើននៅជុំវិញពិភពលោក ទាំងនៅក្នុងតំបន់អឺរ៉ុប និង បុរីវ៉ាទីកង ផងដែរ ។ការរំលោភបំពាន់នោះត្រូវបានបិទបាំង ពីក្រុមអាជ្ញាធម៌ក្នុងតំបន់ ក៏ដូចជា ក្រុម ថ្នាក់ដឹកនាំសាសនា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។