ទណ្ឌិតជិត ៣០០នាក់ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃ៧មករា

ភ្នំពេញ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដោយបានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់(ស្រី ២៧ នាក់)។

យោងតាមការបញ្ជាក់ពី លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុតិធម៌ បានឱ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ថា ក្នុងចំណោមទណ្ឌិតទាំង ២៨៣នាក់ នោះរួមមាន បន្ថយទោស ៣ខែ ចំនួន ២១៥នាក់(ស្រី ១៧នាក់), បន្ថយទោស ៦ខែ ចំនួន ៥៤នាក់(ស្រី ៩ នាក់), បន្ថយទោស ៩ខែ ចំនួន ១១នាក់ (ប្រុស), ការបន្ថយទោស ១២ខែ ចំនួន ២នាក់( ប្រុស) និងលើកលែងទោសចំនួន ១នាក់(ស្រី ១នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close