ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ
នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជានិងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកា ត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិនចំនួយ១១៤លានដុល្លារ។
តាមការឲ្យដឹងពីលោមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណការនិងដឹកជញ្ជូនបានអោយដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋាន សាងសង់នេះគឺមានប្រវែង១.៧៦១ ម៉ែត្រ ។ ត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរីនិងត្រើយខាង លិចស្ថិតនៅត្រង់មិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
ស្ពាននេះនឹងត្រូវស្ថាបនាឡើងដោយ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រមានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមកប្រវែង ១,៧៥ម៉ែត្រផ្លូវថ្មើរជើងចំនួន២គន្លងទៅមកប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាងប្រវែង០,៥ ម៉ែត្រ។
ចំណែកឯផ្លូវតភ្ជាប់មានប្រវែងជាង ៣១ គីឡូម៉ែត្ររួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលមស្ពានមានប្រវែងជាង១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែនៅក្នុងក្រុងក្រចេះ មានប្រវែងជាង១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះនឹងត្រូវសាងសង់ពង្រីកនិងលើកកម្រិតគុណភាពដោយក្រាលបេ តុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ៤ខ្សែ ប្រវែងជាង ២៦ គីឡូ ម៉ែត្រនឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី៩ ម៉ែត្ររហូតដល់ ១៣ម៉ែត្រលើតួផ្លូវចាប់ពី ១១ម៉ែត្ររហូតដល់១៩,៥ម៉ែត្រនិងកំណាត់ផ្លូវ១ខ្សែប្រវែងជាង៥គីឡូម៉ែត្រនឹងត្រូវពង្រី កទទឹង១៩ម៉ែត្រលើតួផ្លូវ៣០ម៉ែត្រដែល មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន៤គន្លង(២ទៅ២មក)គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង (១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនចំកណ្តាលប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន៤កន្លែងប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រ ភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោលគីឡូម៉ែ ត្របង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេ កទេសផ្លូវថ្នល់។
គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោ យក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹ ក្សាបច្ចេកទេសក្វាងចូវវ៉ានអានប្រើប្រាស់ រយៈពេលសាងសង់ចំនួន៤២ខែនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថាគម្រោ ងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជា ប់ទំនាក់ទំនងនិងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិចរួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ ទីប្រជុំជនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។