មនុស្ស​ស្លាប់ ១៤៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប្រទេស​ថៃ​

​មជ្ឈមណ្ឌល​នេះ​បាន​និយាយថា មនុស្ស ១,១៨២​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​គ្រោះថ្នាក់​ចំនួន ១,១៨៣​លើក ដែល​បាន​រាយការណ៍ ក្នុង​រយៈពេល​បី​ថ្ងៃ ជា​មធ្យម​ប្រហែល ៤០០​នាក់​បាន​រងរបួស ក្នុង​មួយថ្ងៃ​។​

​សន្និសីទ​សារព័ត៌មាន​នេះ ធ្វើឡើង​នៅ​ទីស្តីការ​នាយកដ្ឋាន​បង្កា​រ និង​កាត់បន្ថយ​គ្រោះមហន្តរាយ និង​ដឹកនាំ​ដោយ​លោក ជោតិ​រិ​ន កើត​សុម (Chotenarin Kerdsom) ដែលជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រសួងមហាផ្ទៃ​ផងដែរ​។​

​លោក ជោតិ​រិ​ន ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ក្នុង​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣​។​
​លោក​បាន​និយាយថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៥៩ នាក់​កាលពី​ថ្ងៃ​សៅរ៍​។ លោក​បាន​បន្តថា មនុស្ស​៤៦៧​នាក់​បន្ថែមទៀត​បានរ​ងរ​បួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៤៦៦​លើក ដែល​បាន​រាយការណ៍​នៅថ្ងៃនោះ​ដដែល​។ លោក Chotenarin បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ មនុស្ស​ចំនួន ៤៨ នាក់​បាន​ស្លាប់ និង ៣៦៣ នាក់​បាន​រងរបួស​ក្នុង​គ្រោះថ្នាក់​ចំនួន ៣៦៦ លើក​។​

​យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​នេះ​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ពីរ គឺ​ល្មើស​ល្បឿន និង​ស្រវឹង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close