សប្តាហ៍​ខាងមុខនេះ​៖ កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់ ពី​ខ្សោយ​ទៅ​មធ្យម​ដោយ​អន្លើ​, ក្រសួង ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ពិសេស​តំបន់​សមុទ្រ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៤-១០ ខែមករា ឆ្នាំ​២០២៣​។​

​ក្រសួង​បាន​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ដូចតទៅ​៖
* ពីថ្ងៃ​ទី​៤-៧ ខែមករា ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប សកម្ម​ពី​ភាគ​ខាងក្រោម​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​
* ពីថ្ងៃ​ទី​៨-១០ ខែមករា ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖
១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* នៅ​ថ្ងៃទី​៥-៧ ខែមករា នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​ដោយ​អន្លើ ។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* នៅ​ថ្ងៃទី​៥-៧ ខែមករា នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​ដោយ​អន្លើ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* នៅ​ថ្ងៃទី​៥-៧ ខែមករា នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ខ្សោយ ទៅ​មធ្យម​ដោយ​អន្លើ នឹង​អាចមាន​ភ្លៀងខ្យល់​បក់​ពី​បង្គួរ​ទៅ​ខ្លាំង​។ ឯ​នៅលើ​ផ្ទៃសមុទ្រ​ក៏​នឹង​កើតមាន​រលក​សមុទ្រ ពី​មធ្យម​ទៅ​បង្គួរ​ផងដែរ​។​

​ជាមួយគ្នានេះ ក្រសួង​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ពិសេស​តំបន់​សមុទ្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close