បុរស​វៀតណាម​ម្នាក់ ត្រូវ​ពស់ថ្លាន់ រឹត​ដល់​ស្លាប់

​ហាណូយ​៖ នៅឯ​ប្រទេស​វៀតណាម ពស់ថ្លាន់​មួយ​ក្បាលមាន​ប្រវែង​ប្រហែល ៥​ម៉ែត្រ បាន​រុំ​ខ្លួន​វា​នៅ​នឹង​ក របស់​បុរស​ម្នាក់ ហើយ​បានសម្លាប់​បុរស​រូបនោះ នៅពេលដែល​រូបគេ​ព្យាយាម​យក​វា ចេញពី​ទ្រុង​។​

​លោក Phuong អាយុ ៤៧​ឆ្នាំ​បាន​ទៅលេង​មិត្ត​ម្នាក់​ឈ្មោះ Hai នៅ​ទីក្រុង Binh Long នៃ​ខេត្ត Binh Phuoc ភាគខាងត្បូង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ហើយ លោក Hai បាន​ជូន​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​ប្រហែល ៥​ម៉ែត្រ និង​ទម្ងន់ ២៥​គីឡូក្រាម ដែល​លោក​បាន​ចិញ្ចឹម​ជា​យូរ​មកហើយ​។​

​ពេលដែល​ជនរងគ្រោះ​លូន​ចូលក្នុង​ទ្រុង​ដើម្បី​ចាប់​ពស់ថ្លាន់ វា​ក៏​រឹត​ខ្លួន​នឹង​ក បុរស​នោះ​។ មនុស្ស​ដែល​ឈរ​នៅ​ខាងក្រៅ​បាន​ចាប់ជើង​របស់ លោក Phuong ហើយ​ព្យាយាម​ទាញ​គាត់​ចេញពី​ទ្រុង ប៉ុន្តែ​ខ្លួន​របស់​ពស់ថ្លាន់​មាន​កម្លាំង​ខ្លាំងពេក ហើយ​បុរស​នោះបាន​ស្លាប់​យ៉ាង​ឆាប់រហ័ស​។​

​នគរបាល​កំពុងតែ​ស៊ើបអង្កេត​ដើម្បី​មើលថា តើ​មាន​ការធ្វើសកម្មភាព​ខុស​ច្បាប់​ឬ​អត់ ដោយហេតុ​ការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close