ថៃ រំពឹងថា កោះ​ភូ​កេ​ត នឹង​ទទួល​ភ្ញៀវទេសចរ ១២​លាន​នាក់ នៅ​ឆ្នាំនេះ​

​ភូ​កេ​ត​៖ កោះ ភូ​កេ​ត នៃ​ប្រទេស​ថៃ​រំពឹងថា នឹង​ស្វាគមន៍​ភ្ញៀវទេសចរ​ក្នុងស្រុក និង​បរទេស​ចំនួន ១២​លាន​នាក់​នៅ​ឆ្នាំនេះ ពោលគឺ​កើនឡើង​ដល់ ៨៥% នៃ​ភ្ញៀវទេសចរ ១៤ លាន​នាក់ ក្នុង​ឆ្នាំ​២០១៩ ដែល​មុនពេល​ជំងឺ​រាតត្បាត Covid-19 វាយប្រហារ​ប្រទេស​ថៃ​នោះ​។​

​សមាគម​សណ្ឋាគារ​ថៃ​ភាគខាងត្បូង​បាន​និយាយ នា​ថ្ងៃ​អង្គារ ទី​៣ ខែមករា ឆ្នាំ​២០២៣​ថា ការផ្លាស់ប្តូរ​របស់​ប្រទេស​ចិន ក្នុងការ​លុបចោល​ការ​រឹតបន្តឹង​ការធ្វើដំណើរ​នៅ​ថ្ងៃទី ៨​ខែមករា នឹង​ឃើញ​ភ្ញៀវទេសចរ​ចិន​ជិត ១​លាន​នាក់មក​ទស្សនា​កោះ​នេះ នៅត្រឹម​ពាក់កណ្តាល​ឆ្នាំនេះ​។​

​ប្រធាន​សមាគម​លោក Sueksit Suwanditthakul បាន​និយាយថា “​ក្នុងចំណោម​អ្នកដំណើរ ១២ លាន​នាក់​ដែល​រំពឹងថា នឹង​ទៅលេង​កោះ​ភូ​កេ​ត​នៅ​ឆ្នាំ ២០២៣ មាន​លាន​នាក់​នឹង​ក្លាយជា​ជនបរទេស និង ៤​លាន​នាក់​មកពី​ក្នុងប្រទេស​” ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close