លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ល្បីល្បាញខាងឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឲ្យខ្មែរ៧មករាដឹងថាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា ការដែលលោក គឹម ឈុនលី ហ៊ានធ្វើអ្វីៗតាមវីៗតាមអំពើចិត្តគឺដោយសារអាងមានលោកកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ធាភិបាលទទួលបន្ទុករដ្ធបាលព្រៃឈើ និងលោកហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំជាបង្អែកយ៉ាងរឹងមាំហើយជាញឹកញាប់លោកប់លោក គឹម ឈុនលី តែងប្រើប្រាស់ឈ្មោះលោក វេង សាខុន ដើម្បីបិទបាំងទង្វើរបស់ខ្លួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ដូច្នេះហើយទើបក្រុមឈ្មួញធំៗមួយចំនួននៅតែអាចដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនតាមច្រកព្រំដែនច្រើនកន្លែងក្នុងស្រុកមេមត់ និងស្រុកពញាក្រែក យ៉ាងពេញបន្ទុកព្រោះនិងជារៀងរាល់យប់មានការឃុបឃិតបើកដៃពីសំណាក់លោក គឹម ឈុនលី ដែលកំពុងល្បីល្បាញខាងពុករលួយ។
ប្រភពដែលស្និទ្ធនឹងលោក គឹម ឈុនលី បានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក គឹម ឈុនលី ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈើដែលជាមន្ត្រីនគរបាលឬមន្ត្រីអាវុធហត្ថ ក៏ដូចជាឈ្មួញជាជនស៊ីវិល ជាឧកញ៉ា ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក គឹម ឈុនលី ទើបអាចចៀសផុតពីការបង្ក្រាប។
ប្រសិនបើឈ្មួញណាចង់គេចវេះមិនបង់លុយតាមការកំណត់របស់លោក គឹម ឈុនលី គឺត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន ព្រោះលោក គឹម ឈុនលី អាងមានលោក កែវ អូម៉ាលីស្ស និងលោកហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តជាបង្អែកដូច្នេះមិនខ្លាចឥទ្ធិពលពឈ្មួញឈើជាកម្លាំងប្រដាប់អាវុធឡើយ។មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈើច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់។ ប្រភពបានឲ្យដឹងទៀតថាលោក គឹម ឈុនលី បានចាត់តាំងមនុស្សជំនិតរបស់ខ្លួនដែលមានរថយន្តសម្រាប់ប្រដេញចាប់ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ផងដែរ ប្រសិនបើឈ្មួញទាំងនោះមិនរត់ការបង់លុយជាមុន។ ទាក់ទងបញ្ហាខាងលើនេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងជំនួសលោក លី ឡេង កាលពីពេលថ្មីៗកន្លងទៅនេះមិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក គឹម ឈុនលី និងបក្ខពួកកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ជាពិសេសករណីលោក គឹម ឈុនលី ចាត់ទុកឈ្មួញឈើជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន គឺជាមូលហេតុដែលធ្វើឲ្យក្រុមឈ្មួញបង្កើនសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួន កាន់តែខ្លាំងក្លាជាងមុនទៅទៀត៕ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកគឹម ឈុនលីបានឡើយនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨បានឡើយដោយទូរសព្ឌ័មិនអាចទំនាក់ទំនងបាន៕ដោយឡែកលោកហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំធ្លាប់បានប្រាប់ខ្មែរ៧មករាកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨លោកមិនបានដឹងរឿងការដឹកជញ្ជូនឈើឡើយ៕គួរបញ្ជាក់ថានៅក្នុងអាណាចក្រខេត្តត្បូងឃ្មុំរាល់យប់ជាប្រភពការឆ្លងកាត់ដឹកជញ្ជូនឈើប្រភេទប្រណិតនិងប្រភេទឈើលេខមួយចូលទឹកដីវៀតណាមតាមច្រកត្រពាំងផ្លុងនិងតាមច្រករបៀងផ្សេងៗទៀត ។ដូចជាករណីនគរបាលខេត្តត្បូងឃ្មុំខេត្តមួយរូបវាយនិងកណ្តាប់ដៃបែកមាត់មេព្រៃកាលវេលាម៉ោង១០និង០៥នាទីយប់ក្នុងថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨ថ្មីៗកន្លងទៅនេះធ្វើអោយផ្អើលអស់មហាជននិងសង្គមទំនាក់ទំនងហ្វេសប៊ុកនិងប្រពន្ធ័ផ្សព្វផ្សាយពេញផ្ទៃប្រទេសប៉ុន្តែមកដល់ថ្ងៃនេះសមត្តកិច្ចមិនទាន់ចាត់ការទៅលើលោកស្នងការរងទិញឈ្មោះ(សុីឈ្មោះខ្មោច)ហ្សុីន ស្រីលាភនៅឡើយទេករណីដឹកឈើក្រញ៉ូងបម្រុងឆ្លងទៅប្រទេសវៀតណាមប៉ុន្តែដោយគ្មានការត្រូវរ៉ូវគ្នាជាមួយលោកគឹម ឈុនលី នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តត្បូងឃ្មុំទើបមានការបែកធ្លាយបែបនេះគួរណាស់ឯកឧត្តមវេង សាខុន រដ្ធមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាគួរធ្វើការត្រួតពិនិត្យលើបុគ្គលឈ្មោះគឹម ឈុនលី នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តត្បូងឃ្មុំនេះផងកុំអោយជិះសេះលែងដៃខ្លាំងពេកដូចជាធំក្លិនមិនមិនសូវល្អទេទានប្រោស ៕ដោយខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។