សហរដ្ឋអាមេរិក​៖ ព្យុះ​រដូវរងា​ទីមួយ ក្នុង​ឆ្នាំ​២០២៣ គំរាមកំហែង​ដោយ​ការធ្លាក់​ព្រិល​ខ្លាំង និង​ព្យុះកំបុតត្បូង​

​ប្រព័ន្ធ​ព្យុះ​រដូវរងា​ដ៏​ធំ​ដំបូង​គេ​ប្រចាំឆ្នាំ នៅ​សហរដ្ឋអាមេរិក​បានធ្វើ​ឱ្យមាន​ព្រិល​ទឹកកក លាយឡំ នឹង​ភ្លៀង​ធ្លាក់ ចាប់ពី​តំបន់​ទំនាប​ភាគ​ខាងជើង ទៅកាន់​តំបន់ Upper Great Lakes កាលពី​ថ្ងៃ​អង្គារ ខណៈដែល​បង្ក​ជា​ព្យុះកំបុតត្បូង និង​ការគំរាមកំហែង​ទឹកជំនន់​ដល់​ផ្នែក​ដ៏​ធំ នៃ​ភាគខាងត្បូង​។​

​សេវា​អាកាសធាតុ​ជាតិ (NWS) បាន​ព្យាករណ៍​ថា ព្រិល​ធ្លាក់​ខ្លាំង​ចន្លោះ​ពី ១ ទៅ ៣ អ៊ីង ក្នុង​មួយ​ម៉ោង​នៅ​តំបន់​មួយចំនួន​នៃ​រដ្ឋ Nebraska, South Dakota និង Minnesota នៅ​ថ្ងៃ​អង្គារ អមដោយ​ផ្គរលាន់ ច្រើនជាង​មួយ​ហ្វី​ត នៃ​ព្រិល​ដែល​ព្យាករណ៍​ថា នឹង​កកកុញ​។​

​ទីភ្នាក់ងារ NWS ដដែល​នេះ​បាន​និយាយថា ការ​រសាត់ និង​បក់បោក​ព្រិល ជាមួយនឹង​ខ្យល់​បក់​ខ្លាំង ត្រូវបាន​គេ​បារម្ភ​ថា នឹង​ធ្វើឱ្យ​ការធ្វើដំណើរ​តាម​ដងផ្លូវ​ស្ទើរតែ​មិនអាច​ទៅរួច​នៅក្នុង​តំបន់​មួយចំនួន ខណៈដែល​ព្រិល​ធ្លាក់ អ័ព្ទ និង​ភ្លៀង​ធ្លាក់​ត្រជាក់ បាន​បង្កើត​លក្ខខណ្ឌ​នៃ​ការបើកបរ​ដ៏​ក្បត់​នៅក្នុង​តំបន់​ផ្សេងទៀត​។​

​ការព្រមាន​អំពី​ព្យុះ​រដូវរងា ការព្រមាន​អំពី​ព្យុះ​ទឹកកក និង​ការណែនាំ​អំពី​អាកាសធាតុ​រដូវរងា​ត្រូវបាន​ផ្សព្វផ្សាយ នៅក្នុង និង​ជុំវិញ​ទីក្រុង Minneapolis និង St. Paul ក្នុង​រដ្ឋ Minnesota ខណៈដែល​ភ្លៀង​ធ្លាក់​ត្រជាក់​បាន​បោកបក់​ទៅ​ភាគ​ខាងជើង​តាម​តំបន់ បន្ទាប់មក មាន​ព្រិល​ធ្លាក់​ខ្លាំង នេះ​បើ​យោងតាម NWS ។​
​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ ព្រិល​ប្រហែល​កន្លះ​ហ្វី​ត​បាន​ធ្លាក់​នៅ​ជាយក្រុង​ភាគ​ខាងលិច​របស់​ទីក្រុង​ភ្លោះ និង កម្រាស់ ៤ អ៊ី​ញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Minneapolis-St.Paul នេះ​បើតាម​លោក Richard Bann អ្នក​ឧតុនិយម​សម្រាប់​មជ្ឈមណ្ឌល​ព្យាករណ៍​អាកាសធាតុ​នៃ​ទីភ្នាក់ងារ NWS ក្នុង​រដ្ឋ Maryland ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close