បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ ខណៈអ្នកជាសះស្បើយ១៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២នាក់ ខណៈជាអ្នកជាសះស្បើយ១៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៦១៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៥៣១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។