គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ​! ស្ថានភាព​ទឹក​នៅ​ទំនប់ ៧​មករា បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​ឈានទៅ​ធូ​ស្រាល​វិញ

​បើតាម​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បញ្ជាក់ថា ស្ថានភាព​ទឹក​នៅ​ទំនប់ ៧​មករា នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ទឹកបាន​ចាប់​ស្រក​ចុះ​ពី​ម៉ោង ១ រំលង​អា​ធ្រា​ត្រ មកដល់​ម៉ោង ១០​ព្រឹក​នេះ កម្ពស់​ទឹក ៦,២៣​ម៉ែត្រ គឺ​ស្រក​ចុះ​បាន ០,២៧ ម៉ែត្រ ។ ​ស្ថានភាព​ទឹកនឹង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​ឈានទៅ​ធូ​ស្រាល​វិញ និង​ពុំ​មានការ​គម្រាមកំហែង​បន្តទៀត​ទេ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close