របួសធ្ងន់ស្រាល ២៥នាក់ ក្នុងហេតុការណ៍រថយន្ត៤០គ្រឿង បុកបន្តកន្ទុយគ្នា លើផ្លូវល្បឿនលឿន ក្នុងប្រទេសកូរ៉េខាងត្បូង
សេអ៊ូល៖ មនុស្ស ២៥នាក់បានរងរបួសក្នុងឧបទ្ទវហេតុរថយន្តបុកបន្តកន្ទុយគ្នា ដែលបានកើតឡើងនៅផ្លូវល្បឿនលឿនមួយ នៅភាគខាងជើងនៃទីក្រុង Pocheon កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។
រថយន្តប្រមាណ៤០គ្រឿងបានបុកបន្តកន្ទុយគ្នា នៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃអាទិត្យ ទី១៥មករានេះ (ម៉ោងក្នុងតំបន់) នៅលើផ្លូវល្បឿនលឿន Guri-Pocheon ក្នុងទីក្រុង Pocheon ស្ថិតចម្ងាយ ៤៦គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់បានគាំងបេះដូង និង៣នាក់ទៀតបានរងរបួសធ្ងន់ដោយសាររថយន្តធុនធំបុកគ្នាពេញទំហឹង។
មន្ត្រីបាននិយាយថា មនុស្ស ២១នាក់បានរងរបួសស្រាល និងបានទទួលការព្យាបាល។ ព្រិលទឹកកកនៅលើផ្លូវត្រូវបានគេជឿថា កត្តាបណ្តាលឱ្យមានគ្រោះថ្នាក់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។