ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ២​ម៉ឺន​ក្រាម នៅក្នុង​ខេត្ត​ចំនួន​២

​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ និង​ខេត្តបន្ទាយមានជ័យ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​៣​គោលដៅ​ផ្សេងៗ​គ្នា កាលពី​ថ្ងៃទី​០៨-០៩ ខែមករា ឆ្នាំ​២០២៣ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ រឹបអូស​គ្រឿងញៀន ១៩ ១៥០​ក្រាម​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖
​គោ​លើ​ដៅ​ទី​១ ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។
​គោលដៅ​ទី​២ ៖ ក្នុង​បរិវេណ ភោជនីយដ្ឋាន មិត្តភាព ភូមិ​ស្តង់​តា​ងួន សង្កាត់​ប៉ា​លី​ឡៃ​២ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​គោលដៅ​ទី​៣ ៖ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ា​លី​ឡៃ​១ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ចំពោះ​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​៥​នាក់ គឺ​១.​ឈ្មោះ ស្រី គឹម​សួរ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ​, ២.​ឈ្មោះ ខឹម សុភ័ក្ត្រ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣៤​ឆ្នាំ​, ៣.​ឈ្មោះ ផាន់ កំសត់ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣៩​ឆ្នាំ​, ៤.​ឈ្មោះ បន បៀ​ង ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣៦​ឆ្នាំ (​មេក្លោង និង​ជា​ម្ចាស់​គ្រឿងញៀន​) និង​៥.​ឈ្មោះ ជា រ៉ុង ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៤១​ឆ្នាំ​។ វត្ថុតាង​ចាប់បាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​១៩១៥០​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close