ថៃ ពន្យារពេល​កាត់បន្ថយ​ពន្ធ​ប្រេងម៉ាស៊ូត ៤​ខែ​ទៀត

​បាងកក​៖ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ថៃ លោក សាន​ទី ព្រំ​ផាត (Santi Promphat) បាន​និយាយថា គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គារ បាន​បន្ត​ការបន្ធូរបន្ថយ​ពន្ធ​ប្រេងម៉ាស៊ូត​ចំនួន ៥ បាត​ក្នុង​មួយ​លីត្រ សម្រាប់​រយៈពេល ៤ ខែ​បន្ថែមទៀត​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍ លោក សាន​ទី (Santi) មានប្រសាសន៍ថា ខុទ្ទកាល័យ​បាន​ឈានដល់​ដំណោះស្រាយ​ដើម្បី​បន្ត​កាត់បន្ថយ​ពី​ខែមករា​ដល់​ទៅ​បួន​ខែ​ទៀត ដើម្បី​ជួយ​កាត់បន្ថយ​ថ្លៃដើម សម្រួល​ដល់​ជីវភាព​របស់​នៅ និង​ដើម្បី​ការពារ​កុំឱ្យ​តម្លៃ​ផលិតផល​ប្រើប្រាស់​កើនឡើង​។​

​ការកាត់បន្ថយ​ពន្ធ​លើ​ប្រេងម៉ាស៊ូត​ជុំ​ចុងក្រោយ​នឹងធ្វើ​ឲ្យ​នាយកដ្ឋាន​ពន្ធដារ​ខាតបង់​ប្រាក់ចំណូល​ប្រមាណ ៤០ ពាន់​លាន​បាត ឬ​ប្រហែល ១០ ពាន់​លាន​បាត​ក្នុង​មួយខែ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close