ស្ត្រី​ម្នាក់ ជា​អ្នកទទួល​ប​ញ្ចំ ក្នុង​កាស៊ីណូ​ណាហ្គា​ល​វើ​ល ត្រូវ​ឃាតក​អា​-​ក សម្លាប់ និង​ប្លន់​ទ្រព្យសម្បត្តិ​អស់​ជាង ៦០​ម៉ឺន​ដុល្លារ​

​ភ្នំពេញ​៖ ស្ដ្រី​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ហ្គិ​ច ជា​កុងស៊ី​(​ទទួល​ប​ញ្ជាំ​) ក្នុង​នៅកាស៊ី​ណូ​ណាហ្គា​ល​វើ​ល​ទី​១ ត្រូវបាន​ជន​មិន​ស្គាល់មុខ អា ក និង​ចាក់​សម្លាប់​ជាច្រើន​កាំបិត ស្លាប់​ភ្លាមៗ នៅក្នុង​បន្ទប់ទឹក ជាន់​ទី​១ ដោយ​ប្លន់​យក​ទ្រព្យសម្បត្តិ ប្រមាណ​ជាង ៦០​ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោងជាង ១០​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​យោងតាម​ការ​ផុស​របស់ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dan Heng Enter នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា សាកសព​ស្ត្រីជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ខណៈ​មានការ​យាមកាម​យ៉ាង​តឹងរឹង​ពី​សមត្ថកិច្ច​ជំនាញ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close