នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ គណៈប្រតិភូកងទ័ពការពារព្រំដែននៃរាជាណាចក្រថៃ ប្រចាំតំបន់ខេត្តចន្ទបុរី (ត្រាត) ចូលជួបសំដែងការគួរសម និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងនាមជាខេត្តជាប់ព្រំដែន ដើម្បីពង្រឹងចំណងមិត្តភាពនិងសហប្រតិបត្តិការលើការងារមួយចំនួនក៏ដូចជាការបង្ហាញពីសមានចិត្តចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ផងដែរ

លោក ឧត្តមនាវីត្រី សាយយ៉ាន់ អៃរ៉ារ៉ាត់ នាយសេនាធិការ បញ្ជាការការពារព្រំដែនខេត្តចន្ទបុរី -ត្រាត ប្រធានប្រតិភូបាន លើកឡើងថា ខេត្តព្រះសីហុ មានការរីកចំរើនលឿនគួរអោយកត់សំគាល់។

លោក.សាយយ៉ាន់ ក៏បានសំដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុថាជាថ្នាក់ដឹកនាំល្អបានធ្វើអោយខេត្តព្រះសីហនុមានការប្រែមុខមាត់ថ្មីឆាបរហ័សក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ។

ទន្ទឹមនេះដែរគណៈប្រតិភូ បានស្នើសុំអោយខេត្តព្រះសីហនុ បន្តរួមសហការគ្នាជាមួយភាគីថៃក្នុងការរួមគ្នាសម្របសម្រួលដោះស្រាយនូវរាល់បទល្មើនានាដែលបានកើតឡើងតាមតំបន់ព្រំដែនរួមមានបទល្មើសនេសាទតាមសុទ្រ បទល្មើសគ្រឿងញៀន ការរត់ពន្ធអាវុធ ផងដែរ។

តាមរយៈជំនួបនេះ ខេត្តព្រះសីហនុ មានរំពឹងថាសម្ពន្ធ័ភាពរវាងភាគីទាំងពីរនឹងកាន់តែធ្វើអោយមានភាពប្រសើរថែមទៀត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close