អបអរ​ដល់​បេក្ខជន​ជិត ១០០​នាក់​! ដែល​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​វេទិកា​ការងារ​របស់ NEA

​សម្រាប់​រយៈ​ពេញ​មួយថ្ងៃ​នេះ មាន​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​ធ្វើ​ចំនួន ១៨៩ នាក់​បាន​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ជាមួយ​ក្រុមហ៊ុន​ទាំង​៩​។ ជា​លទ្ធផល មាន​អ្នក​សម្ភាស​ការងារ​ជាប់​សរុប ៩៩ នាក់ ដោយ​ក្នុងនោះ អ្នក​ជាប់​ជា​ស្ថាពរ​មាន​ចំនួន ១៦​នាក់ និង ៨៣ នាក់​ផ្សេងទៀត​ជាប់​បឋម ហើយនឹង​ត្រូវ​សម្ភាស​បន្តទៀត​ជាមួយ​ក្រុមហ៊ុន​នៅពេល​ក្រោយ​។​

​ក្រុមហ៊ុន​ធំៗ​ទាំង​៩ ដែល​បាន​ចូលរួម​ជ្រើសរើស​បុគ្គលិក​ក្នុង​វេទិកា​ការងារ​នា​ថ្ងៃនេះ​មានដូចជា​៖ ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី ក្រុមហ៊ុន Minebea (Cambodia ) Co., Ltd គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​កស៍ (​ខេ​ម​បូ​ឌា​) ម​.​ក ក្រុមហ៊ុន BS Land & Home Co,.Ltd, ក្រុមហ៊ុន DFI Lucky Private Limited, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី គ្រឹះស្ថាន​មីក្រូ​ហិ​រ​វត្ថុ ណុង ហឹ ប​ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ភីអិលស៊ី ក្រុមហ៊ុន Vital Premium Water និង​ក្រុមហ៊ុន CO GEN​។​

​សម្រាប់​យុវជន សិស្ស​/​និស្សិត ដទៃទៀត​ដែល​ចង់​ស្វែងរក​ការងារ​ទាំង​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​ក្តី សូម​មក​ដាក់ពាក្យ​ស្វែងរក​ការងារ​ជាមួយ NEA ដើម្បី​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការងារ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ដោយ​ឥត​គិត​កម្រៃ ដែល​រៀបចំ​ជា​បន្តបន្ទាប់​ទៀត​ដោយ NEA រួមមាន​៖ វេទិកា​ការងារ​, កិច្ចសម្ភាសន៍​ការងារ​, វគ្គ​បណ្តុះបណ្តាល​អំពី​ការត្រៀម​លក្ខណៈសម្បត្តិ​ចូល​ទីផ្សារការងារ និង ជំនាញ​ទន់ ដើម្បី​អាច​ទទួលបាន​ការងារ​ធ្វើ​កាន់តែ​ឆាប់រហ័ស​។​

​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ការចូលរួម​ក្នុង​វេទិកា​ការងារ​នាពេល​ក្រោយ​ទៀត សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook.com/neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close