វៀតណាម នាំចូលប្រេងកើនឡើងទ្វេដង កាលពីឆ្នាំ២០២២
ហាណូយ៖ ការនាំចូលប្រេងឥន្ធនៈ និងសាំងរបស់វៀតណាម បានកើនឡើងជិតទ្វេដង ពោលគឺដល់ ៩ ពាន់លានដុល្លារ ដោយកើនពី ៤,៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយក្នុងនោះ បរិមាណកើនឡើង ២៨% រហូតដល់ ៨.៩ លានតោន។
សម្រាប់ការនាំចូល ប្រេងម៉ាស៊ូតទៅក្នុងប្រទេសវៀតណាម បរិមាណមានកំណើន៥៤% ខណៈប្រេងសាំង ១៩% និងប្រេងឥន្ធនៈ ១៦% ។
ប្រទេសកូរ៉េខាងត្បូងគឺជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់វៀតណាម ដោយបានផ្គត់ផ្គង់ ៣.២ លានតោន បន្ទាប់មក គឺសិង្ហបុរី និងម៉ាឡេស៊ី។
ទីផ្សារឥន្ធនៈបានឃើញភាពចលាចលដ៏ធំកាលពីឆ្នាំមុន ជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននៅទូទាំងប្រទេសបានបិទទ្វារនៅក្នុងត្រីមាសទី ២ និងទី៣ ដោយសារតម្លៃលក់រាយទាបពេក។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានណែនាំអ្នកចែកចាយឱ្យបង្កើនការផ្គត់ផ្គង់ ពី១០ទៅ ១៥% ពីលើឆ្នាំមុន ឲ្យដល់ចម្លោះពី ២៥.៩ ដល់ ២៦.៧ លានតោន នៅឆ្នាំ២០២៣នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។