សង្ក្រាន្ត​ឆ្នាំនេះ មាន​អ្វី​ពិសេស​សម្រាប់​ភ្ញៀវទេសចរ​មក​ទស្សនា​?

​ខេត្តសៀមរាប​៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ មានកម្ម​វិធី​មួយ​ឈ្មោះថា​(​ភូមិ​ខ្ញុំ​) ដែល​កម្មវិធី​នោះ​នឹងមាន​ការរៀបចំ​គម្រោង​ធំៗ​ជាច្រើន ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​យើង នៅក្នុង​បរិវេណ​អង្គរធំ​នៃ​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប​។​

​ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គម្រោង​កម្មវិធី​ភូមិ​ខ្ញុំ បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​គម្រោង​ភូមិ​ខ្ញុំ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​គម្រោង កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣​។

​ឯកឧត្តម​បាន​បញ្ជាក់ថា ភូមិ​ខ្ញុំ ឆ្នាំនេះ​ត្រូវបាន​គិតគូរ រៀបចំឡើង​ដោយ​ផ្ចិតផ្ចង់ និង​អស្ចារ្យ​ជាង​ឆ្នាំមុនៗ​ទាំងអស់ ដោយសារ​ឆ្នាំនេះ ជា​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផង និង​ជា​ឆ្នាំ​ដែល​យើង​បានសម្រេច​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​បាន​រំខាន​ដល់​ការកម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កន្លងមក ហើយក៏​ជា​ចលករ​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នៅ​ខេត្តសៀមរាប​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close