ចំនួន​ក្ងោក​បៃតង កើនឡើង​ពី​២​ពាន់​ទៅ ៣​ពាន់​ក្បាល នៅ​តំបន់ការពារធម្មជាតិ​កម្ពុជា​

​ក្ងោក​បៃតង មាន​ចំនួន​កើនឡើង​នៅ​កម្ពុជា មាន​ចន្លោះ​ពី​២​ពាន់​ទៅ ៣​ពាន់​ក្បាល​នៅ​តំបន់ការពារធម្មជាតិ​កម្ពុជា​។ ក្ងោក​ជា​ប្រភេទ​សត្វ​ស្លាប ត្រូវបាន​គេ​ចាត់ទុកជា​ប្រភេទ​សត្វ​កម្រ​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ប៉ុន្តែ​ត្រូវបាន​ប្រទះ​ឃើញថា​មាន​ចំនួន​កើនឡើង​នៅ​ប្រទេស​កម្ពុជា​។

​តាម​ការសិក្សា​របស់​អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោក​នៅមាន​សត្វ​ក្ងោក​ពេញវ័យ​ចន្លោះ​ពី​១៥០០០​ទៅ ២០០០០​ក្បាល ហើយ​កម្ពុជា​ត្រូវបាន​គេ​វាយតម្លៃថា​មាន​សត្វ​ក្ងោក​បៃតង​ដែលជា​ប្រភេទ​សត្វ​កម្រ​ច្រើនជាងគេ​នៅលើ​ពិភពលោក ដោយមាន​ចំនួន​ចន្លោះ​ពី​២ ០០០ ទៅ​៣ ០០០​ក្បាល​។

​សម្រាប់​ប្រទេស​មួយចំនួនទៀត ដូចជា ប្រទេស​ចិន វៀតណាម ថៃ ឡាវ និង​ឥណ្ឌូនេស៊ី ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន​សត្វ​ក្ងោក​ក្រោម​១ ០០០​ក្បាល​ក្នុងប្រទេស​នីមួយៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close