លោកយ៉ឹក​​​​​​​​​ យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែមានភាពល្បីល្បាញខាងប្រព្រឹត្តអំពេីពុករលួយលេចធ្លោជាងគេ​?

តាមប្រភពពីឈ្មួញធំៗដឹកទំនិញនិងអ្នកវិនិយោគនាំទំនិញចេញចូលតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានអោយខ្មែរ៧មករាដឹងថាចាប់តាំងពីលោកយុឹក​​ យូ បានចូលមកកាន់តំណែងជាប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុមកអំពេីបក្សពួកពុករលួយបានកេីតជាលក្ខណះជាប្រពន្ធ័នៅក្នុងការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុដោយម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញនិងចូលត្រូវតែបង្ខំចិត្តបង់ប្រាក់ក្នុងតំលៃខ្ពស់ចាប់ពី៤៥ដុល្លារឡេីងទៅ៧០ដុល្លារក្នុងមួយឯកសា​៕

ជាធម្មតាឯកសាចុះប្រតិវេន៏គយរាល់ទំនិញវិនិយោគនាំចូល​និងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ឯកសាទៅ៣០០ឯកសាហេីយនៅក្នុងនោះគឺលោកយុឹក​ យូប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុបែងចែជាកជាពីប្រភេទ ឯកសាទំនិញវិនិយោគនាំចេញត្រូវចំណាយក្នុងមួយឯកសាចាប់៤៥ដុល្លារទៅដល់៧០ដុល្លារចំណែកទំនិញនាំចេញចំណាយក្នុងមួយឯកសាចាប់១០៥ដុល្លារទៅដល់១៥០ដុល្លារដោយក្នុងនោះគេបែងចែកទៅតាមដំណាក់កាលដោយបង្កេីតជាការិយាធិបតេយ្យ÷១ផ្នែកចុះលេខ ២ផ្នែកគរណី៣ផ្នែកត្រួតពិនិត្យ៤ផ្នែកអោយពណ័៥ផ្នែកស្គែន៦អនុប្រធាននិងប្រធានការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុគឺលោកយុឹក​យូ៕

ជាពិសេសរាល់ថ្ងៃសុក្រចុងសប្តាហ៏ម្តងៗទំនិញដែលត្រូវចេញគឺលោកយុឹក​ យូ មិនសូវមកការិយាល័យអង្គុយធ្វេីការប៉ុន្មានទេ​ទុកអោយម្ចាស់រត់ខ្វែងដៃខ្វែងជេីងអោយលោកប្រធានការិយាល័យគយរូបនេះជួនកាលសុីញ៉េនៅតាមផ្ទះឬនៅតាមហាងកាហ្វេក៏មានស្រួលក្នុងការទារលុយតាមអំពេីចិត្តធ្វេីអោយឈ្មួញដឹកទំនិញនិងអ្នកវិនិយោគតឹងទ្រូងទៅនិងលោកយុឹក យូ ដ៏មហាអស្ចារ្យនេះផងដែរ​៕

ប្រភពដដែលបានបន្តថាចាប់តាំងពីលោកយឹុក យូ​គ្រងកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុពេលណាមកគឺលោកយុឹក យូបានចាត់ចែងអោយកូនចៅរកចំណូលតាមជំនាញបច្ចេកទេសដែលភាសាសាមញ្ញហៅថារកលុយក្រោមតុក្នុងមួយៗថ្ងៃរាប់ពាន់មឺុនដល្លារតាមរយះការបង្កេីតការិយាល័យធិបតេយ្យដែលមានលក្ខណះជ្រកក្រោមជំនាញដេីម្បីប្រមូលលុយពីការរត់ឯកសាប្រតិវេទន៏គយលេីទំនិញវិនិយោគនាចូលដែលជាពន្ធអាករជាបន្ទុករបស់រដ្ធដោយក្នុងនោះលោកយុឹក យូ​ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុបែងចែកជាការិយាធិបតេយ្យដោយក្នុងនោះរួមមាន÷ផ្នែកចុះលេខ៥ដុល្លារផ្នែកគរណី៥ដុល្លារផ្នែកត្រួតពិនិត្យ៥ដុល្លារផ្នែកអោយពណ័៥ដុល្លារផ្នែកស្កែនកុងទីន័រ៥ដុល្លារនិងផ្នែកអនុប្រធាន១០ឬ២០ដុល្លារក្រៅពីនិងគឺលោកប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុយកទាងអស់សួរថាតេីក្នុងមួយថ្ងៃៗលោកយឹុក យូ រកចំណូលមិនក្រោមមុឺនដុល្លារ​ឡេីយ​​ ? ៕ពាក់ពន្ធ័និងការលេីកឡេីងរបស់អ្នកវិនិយោគនាំចូលទំនិញចេញនិងចូលខាងលេី​កាសែតនិងគេហទំព័រខ្មែរ៧មករានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨មិនអាចសុំការបំភ្លឺបានឡេីយពីលោកយុឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុដោយទូរសព្ឌ័តេចូលគ្មានអ្នកទទួល ។គួររំលឹកផងដែលថាចាប់តាំងពីលោកយុឹក យូ ឡេីងកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុពេលណាមកធ្វេីអោយឈ្មួញធំៗនិងក្រុមអ្នករត់ការឯកសាមានការក្តៅក្រហាយមិនសម្បាយចិត្តទៅនិងទង្វេីរបស់លោកយុឹក យូប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុព្រោះក្រុមគយទាំងអស់នេះបង្កេីតការិយាធិបតេយ្យសុីលុយស្រស់និងគាបសង្កត់ស្ទេីតែដកដង្ហេីមមិនចេញ៕ប្រភពបានបន្តថាចាប់តាំងពីលោកយឹុក យូ មកកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុពេលណាមកបង្កការលំបាកយ៉ាងខ្លាំងដូចជាករណីនៅថ្ងៃចុងសបា្តហ៏គឺក្រុមអ្នករត់ការឯកសាត្រូវរត់ទៅអោយលោកយឹុក យូ សុីញ៉េនៅផ្ទះនិងតាមហាងបាយក៏មានព្រោះតែខ្លាចខកជេីងនិងខូចឥវ៉ាន់ជាពិសេសពេលបង់លុយរត់ឯកសាម្តងៗមានច្រេីនកន្លែងដូចរៀបរាប់ខាងលេីមិនក្រោម៦កន្លែងឡេីយជាងនេះទៅទៀតសំខាន់ជាងគេបំផុតនោះគឺនៅចំណុចអ្នកអនុញ្ញាតិអោយរថយន្តដឹកទំនិញចេញចូលទាំងអស់មានការឯកភាព(បង់លុយគ្រប់ចំនួន)និងមានការអនុញ្ញាតិពីលោកយុឹក យូ​ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុទេីបគេអនុញ្ញាតិអោយរថយន្តដឹកទំនិញចេញឬចូលកំពង់ផែនោះបាន​six ?៕ពាក់ពន្ធ័និងការរអ៊ូពីសំណាក់ក្រុមអ្នកវិនិយោគនិងឈ្មួញនាំទំនិញចេញចូលរួមទាំងក្រុមអ្នករត់ការឯកសាខាងលេីតេីលោកបណ្ឌិត​ គុណ​ ញឹម ប្រតិភូរាជរាដ្ធាភិបាលកម្ពុជាទទួលបន្ទុកគយនិងរដ្ធាករមានបានជ្រាបឬសេីមពីលោកយុឹក យូ​ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុដែរឬទេឬមួយដឹងដែរតែធ្វេីមិនដឹងបណ្តែតបណ្តោយអោយមន្ត្រីគ្រាប់ល្ពៅធ្វេីតាមអំពេីចិត្តដូចជាករណីលោកយឹុក យូ​ នេះជាដេីមទានប្រោស ?៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close