ការដកទាហានចេញពី ស៊ីរីជាដើមហេតុ ធ្វើឲ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក សុំលាលេងពីតំណែង

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Jim Mattis បានដាក់លិខិតលាលែងពីតំណែងផ្ញើទៅជូនប្រធានាធិបតីដូណាល់ ត្រាំ រួចហើយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលមូលហេតុ នៃការលាលែងនេះ ត្រូវគេសង្ស័យថា ពាក់ព័ន្ធការខ្វែងគំនិតលើបញ្ហាដកកងទ័ពអាមេរិកចេញពីសង្គ្រាមក្នុងប្រទេសស៊ីរី ។ លោក Mattis បានដាក់លិខិតដោយមានសរសេរថា «អ្នកមានសិទ្ធិនៅក្នុងការជ្រើសរើសរដ្ឋមន្ត្រីការពារជាតិ ដែលមានទស្សនៈល្អប្រសើរស្របតាមការចង់បានរបស់ខ្លួន» ។

លោកដូណាល់ ត្រាំ បានថ្លែងនៅលើបណ្តាញសង្គមថា លោក Mattis នឹងចាកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយកាន់តួនាទីនេះបានពីរឆ្នាំ ហើយថា លោក Mattis ចូលនិវត្តន៍, ប៉ុន្តែមិនមែនអ្វីដែលលោក Mattis ជាអ្នកនិយាយនោះទេ ។

សូមញ្ជាក់ថា រឿងរ៉ាវខាងលើនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដូណាល់ ត្រាំ, សម្ពន្ធមិត្ត និងសមាជិកសភាអាមេរិកមួយចំនួន សប្បាយចិត្តខណៈសម្រេចដកកងទ័ពចេញពីសង្គ្រាមស៊ីរី ក៏ដូចគម្រោងដកកងទ័ពចេញពីអាហ្វហ្គានីស្ថានផងដែរនោះ ។

ការសម្រេចចិត្តដកទាហានចេញពីស៊ីរីនេះ បាននាំឲ្យមានការរិះគន់ថា អាមេរិកបោះបង់ចោលសម្ពន្ធមិត្ត Kurdish របស់ខ្លួន ដែលប្រឈមមុខនឹងការសម្លាប់រង្គាលពីក្រុមទួរគី ពេលដែលអាមេរិកចាកចេញផុត ។ មន្ទីរបង់តាហ្គូន បានប្រឆាំងការសម្រេចចិត្តនេះ ។

មូលហេតុនៃការលាលែងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនាពេលនេះ ទំនងជាមិនសប្បាយចិត្តទៅនឹងគោលជំហររបស់ដូណាល់ ត្រាំ ក្នុងបញ្ហាដកកងទ័ពពីសង្គ្រាមស៊ីរីនោះហើយមើលទៅ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close