ក្រសួង​ធនធានទឹក បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៨-១៤ ខែកុម្ភៈ ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៨-១៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រសួង​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​នេះ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* ក្នុងករណី​បើ​មាន​ភ្លៀង ក៏​ស្ថិតក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​តិចតួច ដោយ​អន្លើ​តែប៉ុណ្ណោះ​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* ក្នុងករណី​បើ​មាន​ភ្លៀង​ក៏​ស្ថិតក្នុង​កម្រិត​ពី​ខ្សោយ ទៅ​តិចតួច​ដោយ​អន្លើ​តែប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close