អាជីវករ36គ្រួសារនៃផ្សារថ្មីអន្លង់វែង សុំអោយសម្តេច ហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជួយរកយុត្តិធម៌
ឧត្តរមានជ័យៈ នាម៉ោង9ព្រឹក នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ2018 នេះ ក្រុមអាជីវករនៃផ្សារថ្មីអន្លង់វែង ស្ថិតក្នុងស្រុកអន្លង៉វែង ខេត្តឧត្តរមានជ័យ ចំនួន36គ្រួសារ បាននាំគ្នាកាន់រូបថតសម្តេចតេជោ ហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបដាជាច្រើន ក្នុងគោលបំណងសុំអោយសម្តេច និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកគាត់ ដោយពេលនេះតុលាការខេត្តឧត្តរមានជ័យបានចេញសាលក្រមលេខ០៨(ច)ចុះថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៨ សម្រេចអោយរុះរើ និងផ្ទេប្លង់កម្មសិទ្ធផ្ទះល្វែងក្នុងផ្សារថ្មីអន្លង់វែងចំនួន103ក្បាលដី ដែលពួកគាត់រស់នៅតាំងពីឆ្នាំ2004ប្រគល់អោយទៅឈ្មោះ អូម រុន ព្រមទាំងតម្រូវអោយពួកគាត់បង់ជំងឺចិត្តចំនួន(ពីរយលានរៀល)ទៀត ។
ក្រុមអាជីវករបានរៀបរាប់ថា ការដែលតុលាការធ្វើបែបនេះគឺពិតជាអយុត្តិធម៌ចំពោះពួកគាត់ណាស់ ពីព្រោះដីលំនៅដ្ឋានខាងលើនោះ ពួកគាត់បានទិញដោយស្របច្បាប់ពីក្រុមហ៊ុន សេង ស៊ន់ ដែលមានឈ្មោះ អូម រុន ជាអភិបាលក្រុមហ៊ុន ហើយការទិញនោះ គឺតាំងពីឆ្នាំ2006មកម្លេះ និងមានបង្កាន់ដៃទិញលក់ ព្រមទាំងមានប្លង់រឹងដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលផងដែរ ចុះហេតុអ្វីបានជាតុលាការចេញសេចក្តីសម្រេចយ៉ាងដូច្នេះទៅវិញ ។
បើតាមការអោយដឹងពីអាជ្ញាធរភូមិឃុំបានលើកឡើងថា ដើមហេតុដំបូងកាលពីឆ្នាំ2004លោក សេង ស៊ន់ និងលោក អូម រុន បានសហការគ្នាបង្កើតផ្សារថ្មីអន្លង់វែង ដោយចេញភាគហ៊ុន50%ម្នាក់ហើយដាក់ឈ្មោះថា ក្រុមហ៊ុន សេង ស៊ន់ ដោយមានឈ្មោះ អូម រុន ជាអភិបាលក្រុមហ៊ុន និងបានជួលដីឡូតិ៍ដែលជាប្រភេទផ្ទះល្វែងព័ទ្ធជុំវិញតួរប្លង់ផ្សារធំអោយទៅអាជីវករលក់ដូរ និងមានគម្រោងលក់ផ្តាច់នៅពេលក្រោយ លុះផ្សារថ្មីអន្កង់វែងដំណើរការបានរយៈពេលជាង2ឆ្នាំ ក្រុមហ៊ុន សេង ស៊ន់ ក៍បានលក់ដីឡូតិ៍ផ្ទះល្បែងខាងលើផ្តាច់ទៅអោយពួកគាត់ដោយមានឯកសារទទួលស្គាល់ពីអាជ្ញាធរដែនដីត្រឹមត្រូវ ហើយក្រោយមកក៍មានទំនាស់បែកបាក់ផ្ទៃក្នុងរហូតឈានដល់ការបែងចែកភាគហ៊ុនគ្នារវាងលោក សេង ស៊ន់ និងលោក អូម រុន និងបានផ្តឹងផ្តល់គ្នាឡើងតុលាការជាបន្តរបន្ទាប់ ។ រហូតដល់ថ្ងៃទី15 ខែធ្នូ ឆ្នាំ2018នេះ ស្រាប់តែឃើញសេចក្តីសម្រេចរបស់តុលាការចេញសាលក្រមសម្រេចអោយអាជីវករផ្ទេរកម្មសិទ្ធប្លង់ដីផ្ទះល្វែងអោយទៅឈ្មោះ អូម រុន ទៅវិញ ។ អាជីវករបានបន្តរថា ចំពោះការឈ្មោះគ្នារវាងលោក អូម រុន និងលោក សេង ស៊ន់ គឺមិនមានពាក់ព័ន្ធអ្វីជាមួយអាជីវករនោះទេ ពីព្រោះកាលពួកគាត់ទាំង2នាក់ក្រុមហ៊ុនគ្នា បានលក់ដីឡូតិ៍នោះអោយក្រុមអាជីវករ ហើយដល់ពេលពួកគាត់ឈ្លោះគ្នា ហេតុអីបានត្រូវអោយតុលាការខេញសាលក្រមដកហូតដីពួកគាត់ទៅវិញ ។
ក្រុមអាជីវករបន្តរថា ដោយរងភាពអយុត្តិធម៌បែបនេះ ទើបពួកគាត់សុំអង្វរអោយសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួយរកយុត្តិធម៌អោយពួកគាត់ផង ពី ព្រោះបើប្តឹងទៅអជ្ញាធរ ខេតលែង មានប្រសិទ្ធភាពហើយ ហើយក៍មិនដឹងថា តុលាការគាត់កាត់ក្តីនេះ ប្រភេទយ៉ាងណានោះ ទេ ដូច្នេះហើយមានតែសម្តេចតេជោ ហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទេដែលអាចជួយរកយុត្តិធម៌ជូនពួកគាត់បាន ៕ ឆានុន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។