អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការងារជួសជុលប្រាសាទតុបខាងលិច នាពេលដ៏ខ្លីខាងមុខ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច អោយរួចរាល់ក្នុងអំឡុងពេល៤ ឫ ៥ខែខាងមុខ។
ការជួសជុលប្រាសាទដែលសាងឡើងក្នុងសតវត្សរ៍ទី១០មួយនេះ មានការលំបាកយ៉ាងខ្លាំងនិងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជិត៩០ភាគរយហើយ។ ដោយឡែកកិច្ចការនៅសេសសល់ គឺរៀបផ្គុំហោជាងទី២ឡើងវិញ ដែលជាផ្នែកចុងក្រោយនៃការងារ គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។
បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ៖ បន្ទាប់ពីការជួសជុលប្រាង្គកណ្តាលនេះរួចរាល់ យើងនឹងធ្វើការជួសជុល ខឿនវិហារខាងមុខប្រាសាទបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។