អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ​ត្រៀម​តង់៣០០ឈុត​ ​សម្រាប់​ភ្ញៀវ​ទេសចរ​នៅក្នុង​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​

ក្នុង​ឱកាស​បុណ្យឆ្លង​ឆ្នាំ​សកល​ ​២០១៨​-​២០១៩​ ​ខាងមុខ​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ ​នឹង​ត្រៀម​តង់​សម្រាប់​គេង​ប្រមាណ​ ​៣០០ឈុត​ ​ទុក​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ទេសចរ​ ​ដែល​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​។

កន្លែង​ផ្ដល់​សេវា​ជួល​តង់​សម្រាប់​គេង​នេះ​ ​គឺ​នៅ​ឆ្នេរ​អូ​ឈើទាល​ ​(​អតីត​អា​រី​ស្តុ​ន​)​ ​ក្រុង​ព្រះសីហនុ​។

លើស​ពីនេះ​ទៀត​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ក៏បាន​រៀបចំ​ភ្លើងបំភ្លឺ​ពេល​រាត្រី​ ​រៀបចំ​ឱ្យ​មាន​បន្ទប់ទឹក​ស្អាត​ ​និង​បង្គន់​ចល័ត​ចំនួន​ ​៤០កន្លែង​ ​ព្រមទាំង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀកបំពាក់​សម្រាប់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ​នៅក្នុង​តំបន់​បោះតង់​នោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា​ ​នៅសល់​រំលង​តែ១សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​នឹង​ចូល​មកដល់​ ​ហើយ​គេ​រំពឹង​ថា​ ​ខេត្ត​ព្រះសីហនុ​អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ទៅ​កម្សាន្ត​ ​ដែល​អាច​នឹង​ធ្វើឲ្យ​ខ្វះខាត​នូវ​បន្ទប់​ស្នាក់នៅ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close