បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ មួយកន្លែង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

​ភ្នំពេញ​៖ កម្លាំង​គណៈ​បញ្ចា​ការឯកភាព​សាលាសង្កាត់​ចោមចៅ​ទី​៣ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ធ្វេ​ី​ការចុះ​បង្ក្រាប​ទីតាំង​ហាង​លក់​កាហ្វេ​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​មួយកន្លែង​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​មន្ត្រី​អាជ្ញាធរ នៃ​សាលាសង្កាត់​ចោមចៅ​ទី​៣ បានឱ្យដឹងថា ដោយ​អនុវត្តតាម​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក សក់ ច័​ន្ធ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យ​បង្ក្រាប​ទាំងអស់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​សម្ងាត់​ថា មាន​ទីតាំង​លក់​កាហ្វេ​មួយកន្លែង​បង្កប់​ល្បែងស៊ីសង​ប្រភេទ​អន​ឡាញ​ទេ​ី​បលោក​ដឹកនាំ​កម្លាំង​សង្កាត់​ចុះ​ពិនិត្យ​ជាក់ស្តែង​តែម្តង​។

​ក្រោយ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ខាងលើ​មិនមាន​លិខិតអនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ល្បែងស៊ីសង​នោះទេ ទើប​ធ្វើលិខិត​កិច្ចសន្យា​បញ្ឈប់​រាល់​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​លេ​ី​ម្ចាស់​ទីតាំង រួច​ដកហូត​សម្ភារ​កុំព្យូទ័រ​ដែល​បើក​បញ្ចាំង​ល្បែងស៊ីសង​ចំនួន​៣​គ្រឿង​យកមក​រក្សាទុក​នៅ​សាលាសង្កាត់​បណ្តោះអាសន្ន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close