តោះ! ទៅស្គាល់ភូមិអាវឡាតាន់ ទឹកដីខេត្តកោះកុង!
ភូមិអាវឡាតាន់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ភូមិអាវឡាតាន់ គឺជាភូមិនេសាទមួយដែលបណ្តុំទៅដោយអ្នកនេសាទជាច្រើនគ្រួសារ រស់នៅតាមផ្ទះបណ្តែតទឹក។
ភូមិនេសាទបណ្តែតទឹកមួយនេះគឺជ្រុងមួយនៃដែនដីកោះកុងក្រៅ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលជាកោះមួយធំជាងគេនៅកម្ពុជា និងសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗ និងមានរសជាតិឆ្ងាញ់ពិសារ៕
ប្រភព៖ ក្រសួងបរិស្ថាន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។