គម្រោង​ធំៗ​ជាច្រើន នឹង​កើតមានឡើង​នៅក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន ខួប​ទី​១០​ឆ្នាំ នៅក្នុង​ឆ្នាំ​២០២៣​នេះ​

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីលាន​មុខ​ប្រាសាទ​បា​ពូន មាន​រៀបចំ​ពិធី​ក្រុង​ពាលី​បើក​កា​ដ្ឋា​ន​សាងសង់​ជា​ផ្លូវការ​សម្រាប់​គម្រោង​(​ភូមិ​ខ្ញុំ​) ក្រោម​អធិបតីភាព​ឯកឧត្តម សុខ សង្វារ សមាជិក​គណៈកម្មការ​កណ្តាល ស​.​ស​.​យ​.​ក និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​ភូមិ​ខ្ញុំ ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន​ឆ្នាំ​២០២៣​។ ​ដោយមាន​មានការ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូន​វិស្វករ ប្រមាណ​៦០​នាក់​។

​សូម​បញ្ចាក់​ដែរ​ថា គម្រោង​(​ភូមិ​ខ្ញុំ​) នឹងត្រូវ​បើក​បង្ហាញខ្លួន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អោយចូល​ទស្សនា​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ទី​១៤-១៥-១៦ ខែមេសា នាពេល​ខាងមុខនេះ ហើយ​ឆ្នាំនេះ​ក៏​ជា​ខួប​ទី​១០​ឆ្នាំ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​ផងដែរ​។

​ឯកឧត្ដម សុខ សង្វារ ប្រធាន​គម្រោង​ភូមិ​ខ្ញុំ​ភូមិ​សុខសាន្ត​បានបញ្ជាក់​ឲ្យ​ដឹងថា ឆ្នាំនេះ​ភូមិ​ខ្ញុំ​គ្រោង​រៀបចំ​អោយមាន​៨​ទស្សនីយភាព​ធំៗ​ដូចជា​៖
១- ផ្ទះ​មរតក​ដូនតា​
២- ផ្ទះ​នំ​ខ្មែរ​
៣- សាលាឆទាន​
៤- ផ្សារ​ខ្មែរ​
៥- ឆាក​ធំ​
៦- រោង DJ
៧- វត្ថុ​យក្ស​
៨- រោង​សិប្បកម្ម​។​

​ឯកឧត្ដម​ប្រធាន​គ​ម្រា​ង​បាន​មានប្រសាសន៍​បន្តទៀតថា ឆ្លង​តាមរយៈ​ការដាក់​បង្ហាញ​នូវ​គម្រោង​ធំៗ​ខាងលើនេះ​ត្រូវបាន​ជួយ​លើ​កត​ម្កើ​ន​ដល់​វប្បធម៌​ខ្មែរ ជាពិសេស​ជួយ​ដល់​សេដ្ឋកិច្ច​បងប្អូន​ដែល​រស់នៅ​ខេត្តសៀមរាប​ផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជួយ​ថែរក្សា​ទំនៀមទម្លាប់​ខ្មែរ​យើង និង​ផ្តល់អោយ​មហា​គ្រួសារ​ខ្មែរ​ទាំងមូល​ក្នុងឱកាស​ចូលឆ្នាំ​បាន​ជួបជុំគ្នា សប្បាយ​ជាមួយ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

​ក្នុងនោះដែរ​ឯកឧត្ដម​ប្រធាន​ក្រុមការងារ បាន​កោតសរសើរ​ដល់​ក្រុមការងារ​កាន់​គម្រោង​នីមួយៗ​នៅក្នុង​ភូមិ​ខ្ញុំ ហើយ​ឯកឧត្តម​បាន​ចុះ​មើល​ទីតាំង​ជាក់ស្តែង​បន្ថែមទៀត ធ្វើយ៉ាងណា​ជម្រុញ​ការសាងសង់​ឱ្យទាន់​មុន​ថ្ងៃ​ព្រឹត្តិការណ៍​មកដល់ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅក្នុង​តំបន់​អង្គរ​ជាពិសេស​ទស្សនា​ខេត្តសៀមរាប​ទាំងមូល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close