កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់​តិចតួច ជាមួយ​ការចុះ​អាកាសធាតុ​ត្រជាក់ ចាប់ពី​ថ្ងៃទី​២២-២៨ ខែកុម្ភៈ​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត ពី​ខ្សោយ​ទៅ​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២០-២២ °C
* សីតុណ្ហភាព​អតិបរមា​មាន​ពី ៣២-៣៤ °C
* អាចមាន​ភ្លៀង​ធ្លាក់​តិចតួច​។ នៅ​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ត្រជាក់​បន្ថែម ក្នុង​ចន្លោះ​ពី ២-៣°C នៅវេលា​ព្រឹក និង​យប់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* នៅ​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ត្រជាក់​បន្ថែម ក្នុង​ចន្លោះ​ពី ៣-៤ °C នៅវេលា​ព្រឹក និង​យប់​លាយឡំ​នឹង​ខ្យល់​បក់ ក្នុង​កម្រិត​មធ្យម​។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* អាចមាន​ភ្លៀង​ធ្លាក់​តិចតួច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close